វីដេអូស្តែងៗនៃជំនន់ទឹកភ្លៀង ហូរជ្រោះដីផ្ទំាងៗ របស់ជប៉ុនកាលពីថ្ងៃមុនពិតជាស្រៀវមែន…(មានវីដេអូ)

ជប៉ុន៖សូមរំលឹកឡើងវិញថា ថ្ងៃពុធ ទី ០៣ ខែ កក្តដា ខណៈនេះដែលភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងឲ្យមានការរអិលបាក់ដីនិងបង្កការខូចខាតផ្សេងទៀតប្រទេសជប៉ុនបាន បញ្ជាឲ្យមនុស្សជិត៨០ម៉ឺននាក់នៅលើកោះ Kyushu ភាគខាងត្បូងទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព​នៅភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះ នៃកោះ Kyushu ​​ រហូតដល់ទៅ១ពាន់មិល្លីម៉ែត្រ​ ចាប់តាំងពីថ្ងៃសុក្រកន្លងមក ហើយអ្នកព្យាករបានរំពឹងថាភ្លៀងនឹងធ្លាក់ក្នុងកម្រិត៣៥០មិល្លីម៉ែត្រនៅតាមតំបន់ផ្សេងទៀត​គិតត្រឹមថ្ងៃព្រហស្បតិ៍ខាងមុខនេះ។​ចំណែកនៅទីក្រុងតូក្យូ, លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បាននិយាយថាប្រជាពលរដ្ឋគួរតែ ចាត់វិធានការដើម្បីការពារជីវិតរបស់ពួកគេរាប់បញ្ចូលទាំការជម្លៀសបឋម។ គិតត្រឹមថ្ងៃទី​៤កក្កដា មនុស្ស១នាក់បានបាត់បង់ជីវិត  និង​៤នាក់រងរបួស​ស្រាល ក្នុង​ខេត្ត​ Kagoshima ក្នុងពេល​ភ្លៀងធ្លាក់ខ្លាំង​បាន​កើតឡើងនៅ​តំបន់នេះ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ