កុំចេះតែហ៊ាន! លោកដុកទ័រ នៅពេទ្យកុមារជាតិ ត្រូវបានសាច់ញាតិអ្នកជំងឺប្តឹងពីបទ

ភ្នំពេញ៖ យោងតាម​ពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មាន​ឈ្មោះ ហៃ ឡុង ជាឪពុក និង​ឈ្មោះ ចោម ស្រីពៅ ជាម្តាយ របស់កុមារ​ឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ ១៦ខែ បាន​រៀបរាប់​ថា កាលពី​ព្រឹកថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៩ ពួកគាត់​បាន​យក​កូនប្រុស ដែល​ក្តៅខ្លួន ទៅព្យាបាល​នៅមន្ទីរពេទ្យ​កុមារជាតិ។នៅម៉ោង​១រសៀលថ្ងៃ​ដដែល គ្រូពេទ្យ បាន​ចាក់ថ្នាំ និង​ព្យួរសេរ៉ូម ឲ្យកូន​ប្រុស​ពួកគាត់ ព្រោះ​ក្រោយ​ពិនិត្យ​​ទៅឃើញ​ថា ជាជំងឺ​គ្រុនឈា ម​កម្រិត​ស្រាល។ ស្រាប់តែ​ដល់ម៉ោង ៥:៥៥នាទីព្រឹកថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ កូនប្រុស​ពួកគាត់​បានផុតទៅហើយប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស និងគ្រូពេទ្យប្រចាំពេទ្យម្នាក់ទៀតលោក​វេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា ត្រូវបាន​តុលាការ​ចេញដីកា​កោះ​ឲ្យចូល​ឆ្លើយ​បំភ្លឺ​នៅថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​ខាងមុខ​នេះ ពាក់ព័ន្ធ​ករណី​ធ្វេសប្រហែស​បណ្តាល​ឲ្យកុមារ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ!ក្រោយពីកូន​ប្រុស​របស់ពួក​គាត់ផុតហើយ ស្រាប់តែ​លោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា និងគ្រូពេទ្យ​ចំនួន ៤នាក់​ទៀត មក​សម្រួល និង​សន្យា​ថា មន្ទីរពេទ្យ​នឹង​ដោះស្រាយ ដូច្នេះ​ទើបពួក​គាត់ព្រមយក​កូនទៅធ្វើ​បុណ្យ​នៅស្រុក​កំណើត​ឯខេត្ត​ព្រៃវែង!