ព្រះតេជគុណ តាក់ស៊ី ចេញសំដែងធម៌ទេសនាលើកដំបូង មានអីទេសលាយឡំជាមួយកំប្លែងសើចផ្អើលរោងតែម្តង….(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនពិជាជ្រាបច្បាស់រួចហើយអំពីរឿងរ៉ាវរបស់នាយ តាត់ស៊ី ដែលសម្រេចចិត្តបួសជាក់ស្តែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ គេប្រទះឃើញ ស្រីអ៊ីត, នាយ ចឺម, លោកតាវុិចទ័រ, នាយគ្រឺន និងតារាល្បីៗជាច្រើនរូបទៀតផងដែរ បានមក ចូលរួមក្នុងពិធីបំបួសនេះ ដែលបានរៀបចំធ្វើឡើងនៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។នៅក្នុងនោះក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ លោក​ ឲ្យជួបតែសំណាងល្អ និងសម្រេចដូចបំណងដែលបានប៉ងប្រាថ្នា និងសូមឲ្យសុខភាពរបស់លោកបានប្រសើរឡើងដូចដើមវិញ។ដោយឡែកបន្ទាប់ពីភ្ជាប់និស្ស័យជាមួយសាសនារួចមក កាលពីពេលថ្មីៗនេះ ព្រះតេជគុណតាក់ស៊ី បានសម្តែងធម៌លើកដំបូង ក្នុងកម្មវិធីមួយជាមួយព្រះសង្ឃដ៏ទៃទៀត ទោះបីជាលើកដំបូងមែន តែឃើញថាអ្នកចូលរួមក្នុងកម្មវិធីហាក់ចាប់អារម្មណ៍ចំពោះវត្តមានព្រះតេជគុណតាក់ស៊ី ដោយសារតែលោកធ្លាប់មានឈ្មោះបោះសំឡេងក្នុងវិស័យ សិល្បៈកំប្លែងកន្លងមក។ ចង់ដឹងព្រះតេជគុណតាក់ស៊ី មានសង្ឃដីកាយ៉ាងណប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ