ចប់បាត់! ជាការពិតទេ? ខណៈនេះ កញ្ញា ទេព បូព្រឹក្ស សម្រេចចិត្តដើរចេញពីផលិតកម្មហង្សមាសជាផ្លូវការក្រោយពេលមាន….

ភ្នំពេញ៖ ប្រិយមិត្តយុវ័យពិតជាបានស្គាល់រួចហើយតារាចំរៀងលេងស្តាយម៉ូតសំលៀកបំលៀកបំពាក់ កញ្ញា ទេព បូព្រឹក្ស សព្វថ្ងៃនេះកញ្ញា ហាក់មានទីផ្សារខ្លំាងចំពោះតន្រ្តីតាមខេត្ត តាមConcert ផងដែរដោយឡែកកញ្ញា ជាមនុស្សមានសម្ថភាពខ្ពស់ទៅលើការច្រៀងស្តាយរំា និងស្តាយប្លែកៗជាច្រើនទៀតសំរាប់បំពេញតំរូវការមិត្តយុវ័យផងដែរ ស្របពេលប្រជាប្រិយភាពតារាស្រីល្បីឈ្មោះគឺកញ្ញា ទេព បូព្រឹក្ស កំពុងផ្ទុះឡើងស្រើតៗនោះ ស្រាប់តែលេចធ្លាយដំណឹងថាកញ្ញា បានសម្រេចចិត្តដើរចេញពីផលិតកម្មហង្សមាស ហើយបន្ទាប់ពីចប់កុងត្រា។ ដំណើរចាកចេញនេះគឺធ្វើឡើងក្រោយពីគូស្នេហ៍របស់នាងគឺលោក ងួត ចាន់ដេវីត បានចេញពីផលិតកម្មនេះមកធ្វើជាតារាចម្រៀងឯករាជ អស់ជាង១ឆ្នាំមកហើយនោះ។ប្រភពបញ្ជាក់ថា មិនមានហេតុផលជាក់លាក់ណាមួយដែលផលិតកម្មលំដាប់ជួរមុខនៅប្រទេសកម្ពុជានេះបង្ហាញនៅឡើយ ខណៈដែលផលិតកម្មក៏មានតារាជាច្រើនក្នុងដៃស្រាប់រួចទៅហើយ។ កុងត្រារវាងកញ្ញា ទេព បូព្រឹក្ស និងផលិតកម្មហង្សមាស ត្រូវបានផុតកំណត់ចាប់តាំងពីអំឡុងសប្តាហ៍មុនមកម្ល៉េះហើយជាធម្មតាក្រុមហ៊ុននឹងចុះកិច្ចសន្យាបន្តមុនពេលដាច់កិច្ចសន្យាចាស់ ប៉ុន្តែការមិនបន្តកិច្ចសន្យាថ្មីនេះហាក់បង្ហាញពីភាពមិនអើពើសម្រាប់តារាចម្រៀង ទេព បូព្រឹក្យ។ទោះជាយ៉ាងណាផលិតកម្មហាក់មានតារាចម្រៀងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងដៃស្របពេលដែលពេលនេះ តារាចម្រៀងចំណូលថ្មី ពេជ្រ សូលីកា ក៏បានតំណែងជាតារាចម្រៀងពេញសិទ្ធិក្នុងផលិតកម្មនេះផងដែរ។​គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ ឬការប្រកាសពីតារាចម្រៀងទេព បូព្រឹក្សជាផ្លូវការនៅឡើយដែររហូតមកដល់ពេលនេះ។តែទោះជាយ៉ាងណា ក៏ទីផ្សារការងារសិល្បៈរបស់នាងក៏នឹងមិនអាចបញ្ចប់ទាំងស្រុកនោះទេ ខណៈដែលនាងក៏មានគូស្នេហ៍ដែលជាបង្អែកក្នុងការនិពន្ធបទភ្លេង និងទំនុកច្រៀងដ៏ប៉ិនប្រសប់ ហើយគេអាចសន្និដ្ឋានបានថានាងក៏នឹងក្លាយជាតារាចម្រៀងឯករាជថ្មីមិនខុសពីគូស្នេហ៍នាងនោះទេ៕(ប្រភព TVFB)