ថៃ៖ កាលពីថ្មីៗមានការភ្ញាក់ផ្អើលជាខ្លំាងដោយហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនាកន្លងទៅ នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ដោយសារតែ ពិធីបុណ្យរំលាយស ពព្រះសង្ឃមួយអង្គនៅប្រទេសថៃ បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតគេខំប្រើភ្លើងហើយតែព្រះសង្ឃអង្គមិនឆេះទាស់តែសោះនិង មិនទៅជាផេះដូចគេដទៃឡើយ ដែលធ្វើឱ្យមានចចាមអារ៉ាមថានេះមានបារមីពិតប្រាកដ។ ព្រះសង្ឃនោះមានព្រនាម Phra Somyot Piyathamamo មានព្រះជន្ម ៥២ព្រះវស្សា។ ព្រះបានបួសរៀនវិជ្ជាតាំងពីព្រះជន្ម ១៤ព្រះវស្សា ក្នុងខេត្តឈៀងម៉ៃ។ បន្ទាប់ពីដាក់ចិត្តកាយជាមួយព្រះពុទ្ធសាសនារួចមក ព្រះអង្គតែងរៀនធម៌អាថ៌ចេះជ្រៅជ្រះ ហើយត្រូវផ្ដល់តួនាទីបន្ទាប់។ ប៉ុន្តែក្រោយមក ព្រះអង្> ក៏ធ្លាក់ព្រះកាយមានអាពាធ និងសុគ តកាលពីថ្ងៃទី១០ ខែ
កុម្ភៈកន្លងទៅ។ ទិដ្ឋភាព មនុស្សប្រមាណ ៥០០០នាក់ ដែលបានចូលពិធីនេះ បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេបែរជាប្រទះឃើញលេខផ្សេងៗអណ្ដែតឡើងទៅលើអាកាស។ចំនែកអ្នកដែលឃើញហេតុការណ៌នោះ បញ្ជាក់ថា ពួកគេបានឃើញលេខ ១,៧,៣ អណ្ដែតចេញពីគំនរអូស ប៉ុន្តែលេខដែលច្បាស់ជាងគេ គឺលេខ ១ និងលេខ៧ ហើយលេខទាំងនេះ កំពុងលក់ដាច់ខ្លាំង សម្រាប់ឆ្នោតរង្វាន់ក្នុងប្រទេសថៃ។ ដោយសារព្រះអង្គជាអ្នកសម្ដែងធម៌ទេសនា អប់រំមនុស្សជាច្រើន ទើបពួកគេនាំគ្នាជឿស៊ប់ខ្លាំង ហើយគិតថាព្រះអង្គកំពុងបង្ហាញលាភសំណាងក្រោយពេលសុគត។