ស្ទើរតែមិនជឿទេ! ពេជ្រ សោភា ទម្លាយរូបភាពចាស់ជាច្រើនជាមួយបងស្រី ថែមទំាងនិយាយរឿងពិតរបស់ខ្លួនទៀតដែលគ្រប់គ្នាមិនទាន់បានដឹងគឺ….

ភ្នំពេញ៖ប្រិយមិត្តពិតជាបានស្គាល់តារាចំរៀងដ៌ល្បី ប្រចំារស្មីហង្សមាស គឺ អ្នកនាង ពេជ្រ សោភា សព្វថ្ងៃតារាចំរៀងស្រីរូបនេះហាក់មានការមមាញឹកខ្លំាងជាមួយការឡើង Concert តាមខេត្តក៌ដូចជាការប្រគុំតន្រ្តីជាច្រើនផងដែល។ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នក នាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។ជាមួយគ្នានេះដែរ នៅពីក្រោយភាពជោគជ័យរបស់ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព ក្នុងផលិកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏មានរឿងរ៉ាវជាច្រើនដែលទស្សនិកជនភាគច្រើនមិនដែលបានដឹង ។ជាក់ស្ដែង កាលពីថ្មីៗនេះអ្នកនាងក៏បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនេះ ។ក្នុងនោះផងដែរ បើផ្អែកទៅលើការ បង្ហោះនោះ អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «បែបនេះតាំងពីតូច ពេលឈឺ បងស្រីមិនងាយស្អប់មនុស្សដែលមិនធ្វើអីបងនោះទេ បងប្រាប់មនុស្សនោះអូនគួរប្រយ័ត្ន រូបភាពតាំងពីតូចរួមសុខរួមទុក្ខ អរគុណបងស្រីរាល់ពេលខ្ញុំឈឺ ខ្ញុំពិបាកចិត្តនៅមានបង១ជួយជាកម្លាំងចិត្ត» ។ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថារូបភាពកាលពីតូចរបស់អ្នកនាង ពេជ្រ សោភា មើលទៅពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្ននោះឡើយ ។យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលឃើញអ្នកនាង ពេជ្រ សោភា បង្ហោះសាររៀបរាប់បែបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ