អុញនោះ! ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន ចំពោះស្នេហាខុសវ័យនោះស្រាប់តែ ដួង ម៉ានិច វៃបកតបទៅវិញថា…..

ហ្វេសប៊ុក ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដោយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក រវវាងកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង ថៃ អតិជា តិបុត្រ ព្រមទំាងវីដេអូសាង ភាពផ្អែមល្ហែមនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេបញ្ចេញការសង្ស័យថាជាស្នេហាខុសជំនាន់ដែលទើបនឹងដុះពន្លកឡើង។​ការចា ប់ នេះគេ ដឹងដែរថាបានលេចចេញឡើងក្រោយពីពួកគេ បានបង្ហាញមុខក្នុងការដំណើរកម្សាន្តរួមគ្នាមួយនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាល។ បើផ្អែកទៅលើការបង្ហោះរបស់ពួកគេ នាពេលកន្លងមកនោះ គេសង្កេតឃើញថា ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច បានបង្ហាញពីសកម្មភាពបែបផ្អែមល្ហែម ស្និទ្ធស្នាល របស់ខ្លួន មើលហើយ ស្ទើរតែលើសជាតិស្ករ។ ជាមួយគ្នានេះដែរ បើទោះបីជាបែបនេះក្ដី នៅពីក្រោយរឿងរបស់អ្នកទាំងពីរ ក៏ត្រូវបានរងការរិះគន់ពីប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមផងដែរ។ ជាក់ស្ដែង ក្រោយពីមានរឿងបែបនេះ តារាសម្ដែងស្រី ដួង ម៉ានិច ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា៖«យើងមិនអាចហាមចិត្តគេ នឹង មាត់គេមិនអោយគិតអាក្រក់ នឹង និយាយអាក្រក់ពីយើងទេ តែអ្វីដែលយើងអាចគឺបន្តធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងនិងអ្នកជុំវិញ ពេលណាមួយការពិតនឹងលាតត្រដាងទោះជាយូបន្តិចក៏ដោយ។ ខ្ញុំរស់ជាខ្ញុំហើយខ្ញុំមិនរស់ដើម្បីបំពេញចិត្តអ្នកណាទេ។ ពេលដែលអ្នកមានទាន់មានប្រយោជន៍សម្រាប់គេ គេនឹងមើលមិនឃើញចំនុចល្អយើងទេ ពេលដែលយើងមានប្រយោជន៍សម្រាប់គេ គេនឹងលែងខ្វល់ពីចំនុចអាក្រក់របស់យើងហើយ។ ដកស្រង់ចេញពីសៀវភៅរបស់ខ្ញុំ! តែមិនអីទេព្រោះខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ ក្នុងកែវភ្នែកមនុស្សអាក្រក់ ។ មនុស្សដែលល្អគេមានតែលើកទឹកចិត្តនឹងជ្រោមជ្រែងយើង មិនមកបំបាក់យើងទេ។ កុំខ្វល់ទុកមិនចំណេញ ដកចេញទើបចំណេញ»។