ថ្មីចែស! លោកដុកទ័រឃើញអ្នកគ្រូពេទ្រ សាច់សខ្ចីញេញដូចបណ្តូលចេកទ្រំាមិនបានអូសដៃចូលបន្ទប់ទឹកពាក់កណ្តាលទីហើយបែរជាត្រូវ….

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១០៩នេះស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fres h Newsថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួនវេជ្ជបណ្ឌិតនោះប្រាកដមែន ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ ដែលជាគ្រូពេទ្យដូចគ្នាថាបានចាប់នាង តែមិនបានសម្រេច។វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវនគរបាលតាមចាប់ខ្លួន ក្រោយរងការចោទថា បានប៉ងចាប់អ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។វេជ្ជបណ្ឌិត មានឈ្មោះ ហេង សេងហ៊។ តាមដំណើររឿងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នៅយប់កើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជ បណ្ឌិតចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែល ភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។បើតាមលោកស្នងការ នៅពេលនេះជនសង្ស័យស្ថិតក្រោមការសួរនាំនៅឡើយ ពីសំណាក់ក្រុមសមត្ថកិច្ចជំនាញរបស់លោក មុនបញ្ជូនទៅកាន់តុលាការ។