ក្តុក្តួលណាស់! សាឡាត់ ស្រីឡាង យំហើមភ្នែកនិងខ្សោះខ្លួនតែម្តងនាព្រឹកនេះក្រោយឃើញទិដ្ឋភាពបុណ្យសពលោក ងួន កែវពេជ្រពិសិដ្ឋ …..(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីម្សិលមិញនេះដំណឹងដ៌ក្រៀមក្រំមួយរបស់ក្រុមគ្រួសាតារាសំដែង លោក ងួន កែវពេជ្រពិសិដ្ឋ ដែលលោកបានចេញនូវវីដេអូព្រមទំាងការសំដែងជាច្រើនផងដែលកាលពីថ្មីៗនេះលោកបានធ្លាក់ខ្លួនឈឺ ជាទំនង់ក្រុមគ្រួសារបងប្អូនសាច់ញាតិព្យាយាមគ្រប់យ៉ាងសង្គ្រោះក្នុង មន្ទី ពេទ្រព្រមទំាងមានសប្បុរសជន ជួយទៀតផងតែនៅតែមិនអាចគេចរួចអំពីភាពមរណៈ។​យ៉ាងណាមិញដំណឹងដល់សែនក្តុក្តួលនេះសំរាប់ក្រុមគ្រួសារសាច់ញាតិលោកដោយលោក ងួន កែវពេជ្រពិសិដ្ឋ ក្រោយធ្លាក់ខ្លួនមានជំងឺ មហារីករួមរិតប្រាណអស់ជាច្រើនខែកន្លងមក នាព្រឹកថ្ងៃទី២១ មិថុនា នេះបានទទួល មរណភាពហើយក្នុងនោះផងដែល តារាម្តែងស្រីកញ្ញា សាឡាត់ ស្រីឡាង មានការក្តុកក្តួលជាពន់ពេកក្រៃនិងយំរហូតស្ទើរតែក្រោយលេចលឺដំណឹងនេះភ្លាមតួយ៉ាងពិធីបុណ្យរបស់លោក ងួន កែវពេជ្រពិសិដ្ឋ និងត្រូវប្រារព្ធធ្វើនៅវត្តសំបួរមាស ហួសស្ពានដែកចំការដូងបន្តិចនៅខាងឆ្វេងដៃ។ ក្នុងនោះផងដែរ នៅ ខណៈពេលមុននេះបន្ដិច កញ្ញា សាឡាត ស្រីឡាង ក៏បានឡាយវីដេអូ ដោយបង្ហាញពីទិដ្ឋភាពកំពុងរៀបចំពិធីបុណ្យជូនបងប្រុសជាទីស្រលាញ់របស់ នាង នោះគឺ លោក   ងួន កែវពេជ្រពិសិដ្ឋ ដោយនៅក្នុងនោះ យើងឃើញមានក្ដារួមជាមួយបាច់ផ្ការូបថតរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ដែលមើលទៅពិតជាស្រណោះរូបគាត់យ៉ាងខ្លាំង។ស្របពេលជាមួយនិងខណៈនេះមេកំពុងតែភ្លៀងលាយឡំនិងខ្យល់ផងដែរកាលពីល្ងាចមិញនេះ ដោយឡែកនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខណៈពេលមុននេះបន្ដិច កញ្ញា សាឡាត ស្រីឡាង ក៏បានឡាយវីដេអូ ដោយបង្ហាញពីទិដ្ឋភាព ក្នុងពិធីបុណ្យលោក ងួន កែវពេជ្រពិសិដ្ឋ ដោយនៅក្នុងនោះ យើងឃើញមានក្ដាមឈូស រួមជាមួយបាច់ផ្ការូបថតរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ដែលមើលទៅពិតជាស្រណោះរូបគាត់យ៉ាងខ្លាំង។ ជាមួយគ្នានេះផងដែរ កញ្ញា សាឡាត ស្រីឡាង ក៏បានភ្ជាប់សារមួយឃ្លាថា៖”ស្អែករាងកាយបង ត្រូវចាកឆ្ងាយហើយ”។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ស្អែករាងកាយបងត្រូវចាកឆ្ងាយហេីយ

Posted by Srey Lang Salath on Friday, June 21, 2019

ភ្លៀងបែបនេះបងប្រហែលត្រជាក់❤️

Posted by Srey Lang LD on Friday, June 21, 2019