ឡូយណាស់! ទីបំផុតរូបភាពថតតែងសំអាងការរបស់ អ្នកយ៉ា ចេញជាផ្លូវការហើយស្អាតដូចតារាចឹង……(មានរូបច្រើន)

បាត់ដំបង៖មហាជនពិតជាស្គាល់ច្បាស់រួចហើយ លោក រតនៈ វិបុលជាអ្នដឹក នំា សម្ដែងរឿង ដ៏មានប្រជាប្រិយភាពរបស់ លោកក្នុងនោះក្រុមរបស់លោកកាន់តែមានសមាជិកច្រើនឡើងៗ។ លោកបានឲ្យដឹងថា ដំបូងឡើយពួកលោក គ្រាន់តែធ្វើការថត វីដេអូ ខ្លីៗបែបលេងសើចនោះទេ ប៉ុន្តែអ្វីតែនឹកស្មាន មិនដល់នោះគឺ មានអ្នកទស្សនាច្រើនមែនទែន ធ្វើឲ្យលោក មានកម្លាំងចិត្តក្នុងការបង្កើតវីដេអូ ថ្មីៗបន្តទៀត ថែមទំាងកាលពីថ្មីៗនេះមានថតជាមួយ MV ទៀតផងក្នុងនោះមុននេះបន្តិចយោងតាមរយៈផេករបស់ Rathanak Vibol ដែលបានបង្ហោះរូបភាពថតជាការរៀបការជាច្រើន តួយ៉ាងថ្ងៃនេះលោក Rathanak Vibol បានបញ្ចេញវីដេអូដែលថតរឿងខ្លីមួយឈុត នាយ តុង និងអ្នកយ៉ា សំដែងជាការរៀបការនោះធ្វើអោយ មហាជនគំាទ្រជាខ្លំាង និងស្ញើចសរសើរសម្ថភាពអ្នកទំាង២ ទៀតផងដែល យ៉ាងណាមិញបន្ទាប់ពីឃើញមានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ ក៏ដូចជាមហាជនពេលនេះនាងតូចយ៉ាត្រូវបានខាងសំអាងការដ៏ល្បីមួយអញ្ជើញទៅថតម៉ូតសំអាងការខ្លួនផងដែរ។ ក្នុងឈុតប្រពៃណីពណ៌លឿងខ្ចីជាមួយសម្រស់បែបនារីខ្មែរបានរំលេចសម្រស់នាងតូចយ៉ាអោយមានភាពលេចធ្លោខុសសព្វមួយដង។តាមរយៈសកម្មភាពទាំងនេះ អ្នកគាំទ្រជាច្រើន មិនត្រឹមតែសរសើរដល់រូបសម្រស់របស់នាងប៉ុណ្ណោះទេ ក៏ប៉ុន្តែទេពកោសល្យរបស់នាងពិតជាល្អ មិនត្រឹមតែប៉ុណ្ណោះនៅក្មេងប៉ុណ្ណឹងសោះមានហាងឆេងខ្ពស់ មានគេហៅថតសម្អាងការ មិនចាញ់តារារៀមច្បងដទៃនោះទេ។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងមុខមាត់ពេលនាងតែងខ្លួនបែបនេះ ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងតែម្តង៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ