ភ្នំពេញ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លំាងតាមរយៈបណ្តាញសង្គមដោយសារតែ សមាជិកក្រុម EVកាលពីមុននោះច្រៀ ងក្នុងផលិតកម្មរស្មីស្ទឹងសង្កែអតីតារាសម្រៀងម្ចាស់បទប៊ិះ ស៊យល្បីខ្លាំងជំនាន់មុនរហូតដល់ពេលឥលូវនៅតែមានគេយកមកច្រៀង បែរជាធ្លាក់ខ្លួនដ៌ថ្នាក់នេះនោះ ក្រោយផ្ទុះរឿងលោក ប៊ូ វិចិត្រ ដែលជាតារាចម្រៀង ដ៏ល្បីម្នាក់កាលពី ១៥ឆ្នាំមុន ជួបទុក្ខ ធ្លាក់ខ្លួនមកមើលរថយន្ត ដើម្បីបានថវិកាខ្លះ ជួយសម្រួលដល់ ជីវភាពនោះ។ ក្នុងនោះផងដែរមានសមាគមន៌អ្នកសិល្បះក៌ដូចជាសប្បុរសជនមួយចំនួនបានជួយជាថវិការផងដែលតួយ៉ាងយប់មិញនេះមានគណនីហ្វេសប៊ុក Sin Oudom Phalla ក៍បានបង្ហោះថា «បន្ទាប់ពីជួបលោក ហេង ឡុង និងអ្នកនាង ចនច័ន្ទ ឥឡូវនេះពួកខ្ញុំយកគាត់មកញ៉ាំអី សូមថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមដែលបានឧបត្ថម្ភជាទឹកប្រាក់ចំនួន ២០០$ នាងខ្ញុំនឹង គង់ ច័ន្ទសូរិយា ២០០$ ប្អូនស្រី Lina DY ២០$ ប្អូនស្រី លីណា ម៉ាក់ហ៊ាតុងអូនយ៉ុង ២០$ សរុបបានចំនួន ៤៤០$ ស្អែកនេះគាត់នឹងទិញទូរស័ព្ទមួយគ្រឿងសម្រាប់ប្រើ ដើម្បីងាយស្រួលទំនាក់ទំនង ពេលនេះការ
ចងចាំរបស់គាត់មិនសូវល្អទេ ព្រោះកន្លងមកគាត់ធ្លាប់គ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលខាងក្រោយ »៕ រួមទំាងអតីតារាចំរៀងអ្នកនាង គង់ ចាន់សូរិយា ក៏បានប្រទះឃេីញលោក បូ វិចិត្រ ដូចដែរតាមការរៀបរាប់ពីអ្នកដែលបានជួបសម្ភាសន៍លោកកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ពិតប្រាកដមែន ហេីយក៏បានធ្វេីការសាកសួររឿងរ៉ាវជាច្រេីន ទេីបដឹងថា លោក បូ វិចិត្រ មានបញ្ហាផ្នែកខួរក្បាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ទេីបលោកមានការនិយាយមិនសូវដឹងបែបនេះ។ក្រោយពីបានធ្វើការសាកសួរពីប្រវត្តិនិងរឿងរ៉ាវជាច្រើនរបស់លោក បូ វិចិត្រ រួចមក អ្នកនាង គង់ ចាន់ សូរិយា ក៏បាននាំអតីតតារាចម្រៀងដ៏ល្បីរូបនេះ ទៅទទួលទានអាហារជុំគ្នាផងដែរ។ ក្នុងនោះដែរ អ្នកនាង គង់ ចាន់សូរិយា ក៏បានមានការបញ្ជាក់ដែរថា៖ «នាំ បូ វិចិត្រ មកញាំអី រួចហើយជូនគាត់ទៅផ្ទះ និយាយស្តីលែងដឹងហើយបងប្អូនអើយ»។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ