ស្រីប្រយ្ន័តផង!ខ្ទេចគ្មានសល់! កំពុងចូលហាងប្រឡេះអាវ លសំលៀកបំពាក់សុខៗ ស្រាប់តែក្រឡេកមើលលើ ម៉ែអើយឃើញសុទ្ធតែដាក់…….!(មានវីដេអូស្តែងៗ)

បរទេស៖កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងហាងលក់សម្លៀកបំពាក់ Uniqlo មួយកន្លែង ក្នុងទីក្រុង Shenzhen ប្រទេសចិន។ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងកាលពីថ្មីៗនេះខណៈដែលនារីម្នាក់កំពុងចូល ផ្លាស់សំលៀកបំពាក់នៅហាងមួយកន្លែង ក្នុងប្រទេសចិន បើយោងតាមប្រភពសារ ព័ត៌មាន នៅក្នុងថ្ងៃកើតហេតុនោះ នារីរងគ្រោះ ឈ្មោះ Zhong បានទៅមើលទិញសម្លៀកបំពាក់នៅហាងខាងលើនេះ ដោយរើសបានប្រហែលជា ៥ឈុត ហើយបន្ទាប់មកនាងក៏បានយកវាទៅ.លមើល ដើម្បីចង់ដឹងថាសក្តិសមនឹងខ្លួនឬអត់ ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ក្រោយមក បន្ទាប់ពីនាង.លសម្លៀកបំពាក់ទើបតែបាន ២ឈុតប៉ុណ្ណោះ នាងក៏បានប្រទះភ្នែកឃើញមានរបស់ដែលគួរឲ្យសង្ស័យពណ៌ខ្មៅ ឬដូចជាប៊ូតុងម្យ៉ាង នៅជាប់លើកញ្ចក់ក្នុងបន្ទប់នោះ។នាងក៏បានយកដៃទៅប៉ះមើល ទើបដឹងថាហាក់រាងក្តៅឧណ្ណៗ និងត្រូវបានគេយកទៅបិទនៅលើជញ្ជាំងនោះដោយប្រើស្ករកៅស៊ូ។ ដោយមិន អស់ចិត្ត នាងក៏បានសម្រេចចិត្តចាប់ទាញវាចេញមក ទើបធ្វើឲ្យនាងភ្ញាក់ផ្អើលតែម្តង ព្រោះរបស់នោះគឺជាកូនកាមេរ៉ាតូចមួយ និងមានមេម៉ូរីកាត ដែលត្រូវបានគេលួចបង្កប់ដាក់នៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់នោះ។ប្រភពដដែលបន្តថា ភ្លាមៗនោះ Zhong ហាក់មានអារម្មណ៍ថាភ័យខ្លាច និងខឹងញ័រសាច់តែម្តង ហើយនាងក៏បានទៅប្រាប់អ្នកគ្រប់គ្រងហាង ជុំវិញករណីដែលនាងបានជួបប្រទះនេះ។យ៉ាងណាមិញ អ្នកគ្រប់គ្រង (ប្រុស) នៅហាងលក់សម្លៀកបំពាក់បាននិយាយថា ពួកគេមិនដែលបានជួបប្រទះនូវករណីបែបនេះពីមុនមកឡើយ ចាប់តាំងតែពីពួកគេបានបើកហាងរកស៊ីនេះ អស់រយៈពេលជាង ៤ឆ្នាំមកហើយ។អ្នកគ្រប់គ្រងរូបនេះបានបន្ថែមទៀតថា ឧបករណ៍នេះ (កាមេរ៉ា) មិនមែនជាកម្មសិទ្ធិរបស់បុគ្គលិក ឬជាចេតនារបស់ហាងធ្វើរឿងដ៏អាក្រក់បែបនេះនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ លោកមានការជឿជាក់ និងសង្ស័យថា នេះអាចជាស្នាដៃរបស់ជនអនាមិករោគចិត្តណា ម្នាក់ (អតិថិជន) ដែលបានលួចដាក់វា ដើម្បីថតសកម្មភាពនៅរាល់ពេលភ្ញៀវចូលផ្លាស់សម្លៀកបំពាក់ ទាំងដែលខាងហាងពុំបានដឹងនោះទេ។ម្យ៉ាងបើតាមការពិនិត្យនៅតាមបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ចំនួន ៩បន្ទប់ផ្សេងទៀត នៅក្នុងហាងនោះ គឺពុំត្រូវបានរកឃើញថា មានការលួចដាក់កូនកាមេរ៉ាបែបនេះឡើយ។នាងបន្តថា ហាងលក់សម្លៀកបំពាក់ Uniqlo នៅពុំទាន់ផ្តល់ចម្លើយត្រឹមត្រូវណាមួយឲ្យបានកាន់តែជាក់ច្បាស់ ទាក់ទងនឹងករណីមួយនេះនោះឡើយ។គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះទៀតសោត ត្រូវបានគេរាយការណ៍ថា បច្ចុប្បន្នគឺស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ពីមន្រ្តីប៉ូលិសជំនាញ។ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងកាសែតក្នុងស្រុក ជុំវិញនឹងករណីនេះ នាង Zhong បាននិយាយថា នាងនៅតែឆ្ងល់និងបារម្ភពី ការបែកធ្លាយវីដេអូ ហើយនាងក៏គិតដែរថា តើមានជនរងគ្រោះប៉ុន្មាននាក់ហើយដែលត្រូវបានគេលួចថតបាន មុនពេលដែលឧបករណ៍មួយនេះ ត្រូវបាននាងរកឃើញនោះ។ជាការពិតណាស់ មិនថាតែការចូលបន្ទោបង់ក្នុងបន្ទប់ទឹកសាធារណៈ ឬក៏ការចូលផ្លាស់ប្តូរសម្លៀកបំពាក់នៅតាមបណ្តាហាងលក់សម្លៀកបំពាក់នោះទេ គឺសុទ្ធសឹងតែជារឿងដែលគួរឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះតែថាបច្ចុប្បន្ននេះសម្បូរទៅដោយជនខិលខូចមួយចំនួនធំ ដែលតែងតែលួចបង្កប់កូនកាមេរ៉ាតូចៗ មើលសឹងមិនដឹង ដើម្បីលួចថតពីសកម្មភាពរបស់អ្នក។ដូច្នេះដើម្បីការពារសុវត្ថិភាពខ្លួនឯង រាល់ពេលចូលបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ឬទីកន្លែងសាធារណៈណាមួយក្តី គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងជួបរឿងស៊យធំ មានរូបភាពឬវីដេអូបែកធ្លាយនៅលើអ៊ីនធើណែត ដោយសារតែពួករោគចិត្តឆ្លៀតឱកាសទាំងអស់នោះ៕