ក្តៅៗ! ដឹងមូលហេតុពិតរបស់ជនដៃដល់ដែលហ៊ានធ្វើដល់ថ្នាក់នេះ ដាក់ស្រ្តីនោះហើយគឺបណ្តាលមកពី……!

ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីថ្ងៃមិញនេះអំពីដំនើរដើមទង រឿងរ៉ាវដែលកូនប្រកាសបាត់ម្តាយពីផ្ទះរួចត្រូវបានសម្ថកិច្ចបំបែកក្តីបាននិងឃាត់ខ្លួនជនសង្ស័យបាននោះ ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល រីឯជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ ជនសង្ស័យមិនត្រឹមតែជាមនុស្សខ្លំាំងទេ បើនិយាយពីប្តីវិញគឺមានប្តីដល់ទៅ៦ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិ បរទេស)។កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០យប់ ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភ័ក្រ្តនិងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ០៨ឆ្នាំទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។ ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ប្រមាណ ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកអោយដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយ ជនសង្ស័យ ដែលបានជំពាក់ ចំនួន700$ តែជនសង្ស័យប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបាន គំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុលផ្សេងៗអោយស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរ តាមក្រោយ យកដៃស្តាំច្របាច់ កជនរងគ្រោះរហូតដល់ផុត និងចាត់ការតែម្តង ចំពោះមុខជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺធ្វើចឹងមែន ខណៈនេះសម្ថកិច្ចកំពុងតែកសាងសំនុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់

Related posts

Leave a Comment