សង្វេកណាស់! ក្រោយបានឃើញទិដ្ឋភាព រង់ចំាប្រមូលបំនែកស្រ្តីរងគ្រោះមកធ្វើបុណ្យនៅឯវត្ត……(មានវីដេអូស្តែងៗ)

(ភ្នំពេញ)៖ ប្រិយមិត្តពិជាជ្រាបច្បាស់រួចហើយរឿងរ៉ាវដែលកូនស្រី ប្រកាសរកម្តាយដែលបាត់ខ្លួននោះត្រូវបាន សម្ថកិច្ចបំបែកសំនុំរឿងរហូតរកឃើញជនដៃដល់និងឃាត់ខ្លួនដើម្បីចាត់ការតាមនិតិវិធីច្បាប់នោះគូរំលឹកឡើងវិញបន្តិចថា ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧  ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណីមិត្តភក្តិ សម្ល ​ប់មិត្តភក្តិនេះបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័តមាន ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានចាត់ការរួច និងពុះបំនែកជាកង់ៗ បោះចោលចូលទឹកទន្លេ។តាមរឿងរ៉ាងដំនើរដើមទងនោះថា ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។កូនស្រីរបស់ស្ត្រីដែល បាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។ តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ យ៉ាងណាមិញខាងក្រោមនេះជាទិដ្ឋភាពទំាងមូលនៃការរង់ចំាប្រមូលបំនែកស ពដើម្បីធ្វើបុណ្យតាមប្រពៃណី ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ