ក្រោយចូលផលិតកម្មរស្មីហង្សមាសភ្លាម ពេជ្រ សូលីកា បញ្ចេញបទថ្មីភ្លាមតែម្តងជាពិសេសនោះកំសត់ណាស់រហូតយំតាម…….(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយ កញ្ញា ពេជ្រ សូលីកា ដែលមានទឹកដមសំលេងពិរោះស្រទន់និងរាងតូចច្រឡឹងគួរអោយស្រលាញ់នោះ យ៉ាងណាមិញកាលពីម្សិលមិញនេះកាន់តែភ្ញាក់ផ្អើល ជាពិសេសមិត្តយុវវ័យ ដែលតែងតែគាំទ្រ និងស្រឡាញ់កញ្ញា ពេជ្រ សូលីកា ដោយសារមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវ ការរបស់ផលិតកម្មរស្មីហង្សមាសបានប្រកាសថាស្រីស្រស់សោភារូបនេះបានក្លាយជាតារាចម្រៀងថ្មីប្រចាំផលិតកម្មរបស់ខ្លួនហើយ ក្នុងនោះបានបញ្ចាក់ក្នុងសំនេរមួយថា៖ សូមស្វាគមន៍តារាចម្រៀងថ្មីគឺកញ្ញា ពេជ្រ សូលីកា មកកាន់គ្រួសារហង្សមាស!!! កុំភ្លេចណា Fan Fan ទាំងអស់គ្នា យប់នេះម៉ោង 7:00 នឹងមានអ្វីប្លែក?។យ៉ាងណាមិញក្រោយពីការប្រកាសជាផ្លូវការរួចកញ្ញា បានបញ្ចេញបទចំរៀងថ្មីមួយបទដែលមានចំណងជើងថា ៖ លេងសើចផ្លូវអារម្មណ៍ ក្នុងអត្តបទពោលពេញដោយមនោសញ្ចេតនានិងចាក់ដោតដ៌បេះដូងមិត្តយុវ័យជាខ្លាំង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ