រំភើបជំនួស! នីឡា ត្រៀមខ្លួនក្លាយជាកូនក្រមុំក្នុងពេលឆាប់ៗនេះហើយដោយសារតែ…….(មានរូបច្រើន)

ទស្សនិជនបានស្គាល់រួចហើយតារាកំប្លែងស្រី នីឡា ដែលជាកូនស្រីបណ្តូលចិត្តលោកតាវិចទ័រនោះ នីឡា តែងតែធ្វើឲ្យប្រិយមិត្តបានសើចសប្បាយភ្លេចអស់កង្វល់ ជាមួយការសម្ដែងរបស់នាង នាពេលកន្លងមកយ៉ាងណាមិញកាលពីថ្មីៗនេះ តាមរយៈរូបភាព និងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប ចិត្ត និងចូលរួមអបអរដល់នាងគ្រប់គ្នា ដែលត្រៀមក្លាយជាកូនក្រមុំនាពេលឆាប់ៗ ក្រោយបានជួបជុំ និយាយដឹងលឺពីគ្រួសារទាំងសងខាងពោរពេញដោយស្នាមញញឹមយ៉ាងដូច្នោះ៕ស្របពេលជាមួយគ្នានេះដែរ ឃើញថាតារាវ័យក្មេងរូបនេះមិនទាន់បានបង្ហើបប្រាប់ ពីថ្ងៃជ័យចូលរោងរៀបការនៅថ្ងៃណានៅឡើយនោះទេ។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវរូបភាពពោរពេញដោយសុភមង្គលជាច្រើនសន្លឹក ក្រោមការជួបជុំគ្នាជាមួយនឹង គ្រួសារទាងសងខាង។ដោយក្នុងនោះនាង និងគ្រួសារខាងប្រុសបានរាក់ទាក់គ្នា ពោរពេញដោយស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះអនាគតម្តាយក្មេក នីឡា ក៏បានបន្ថែមថា៖«ថ្ងៃអាទិត្យ ជាថ្ងៃជោគជយ័ នឹងសុភមង្គលរវាងគ្រួសារយើងទាំងពីរ អរគុណនៅទឹកចិត្តល្អរបស់អ្នកដន្លង ដែលបានទទួលដោយភាពកក់ក្ដៅ នឹងរំភើបជាពន់ពេក ហើយនាងខ្ញុំសូមអរគុណដល់លោកឯឧត្តម ឪពុក នឹងលោកជំទាវម៉ែ ដែលបានផ្តល់ដល់ក្រុមគ្រួសារនាងខ្ញុំ»។