ដោយសារតែខ្លាចប្រជាជនវៃនៅកន្លែងធ្វើត្រាប់ ឥឡូវនេះសម្ថកិច្ចបានបង្ហាញមុខជនដៃដល់នៅមុខស្នងការតែម្តង……(មានវីដេអូ)

ខេត្តព្រះសីហនុ៖ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយអំពីរឿងរ៉ាវដែលកើតឡើងចំពោះកុមារ២នាក់ក្នុងខេត្តព្រះសីហនុនោះយ៉ាងណាំមិញរឿងរ៉ាវនេះ បានកើតឡើងចំពោះក្មេងទំាងពីកាលពីថ្ងៃទី ២៩.០៥.១៩ វេលាម៉ោង១៥:២០នាទី នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។យ៉ាងណាមិញកាលពីម្សិលមិញនេះសម្ថកិច្ចបានប្រមាញបានជន ដៃដល់ហើយ មាន ឈ្មោះ មាង វិចិត្រ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សហការណ៍គ្នាបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ទើបអាចកំណត់មុខសញ្ញាបាន រហូតថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានបានឃាត់ជនសង្ស័យ ឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំនុចភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រវៃង។  ទាក់ទងចំពោះរឿងខាងលើនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសម្រេចឱ្យដឹងថា៖”មិននាំជនសង្ស័យដែលធ្វើបាបក្មេងតូចៗ២នាក់បងប្អូន នៅស្រុកព្រៃនប់ទៅធ្វើត្រាប់នោះទេ ដោយ មានតែមានប្រជាពលរដ្ឋជិត ១០០០នាក់ ម្យ៉ាងនៅក្នុងដៃមានកាន់ដំបង ដុំថ្ម ជាប់ដៃជាដើម ដោយម្នាក់អះអាងថា ពួកគាត់ចង់បញ្ចេញកំហឹងជំនួសក្មេងរងគ្រោះទាំង២នាក់ ដូច្នេះទើបមិនអាចបញ្ជូនទៅធ្វើត្រាប់ពេលនេះបាននោះទេ ព្រោះអាចមានការព្រួតវាយជនសង្ស័យ”។ជាចុងក្រោយ ឯកឧត្តមម ជួន ណារិន្ទ ហើយឯកឧត្ដម ក៏ព្រមបង្ហាញមុខជនដៃដល់ ដែលមានឈ្មោះ មាង វិចិត្រ ដោយបានសម្លាប់កុមារទាំងពីរនាក់បងប្អូននោះ អោយបងប្អូនប្រជាពលរដ្ឋបានឃើញ នៅមុខស្នងការនគរបាល ខេត្ដព្រះសីហនុ ដើម្បីឲ្យប្រជាពលរដ្ឋ មានការជឿទុកចិត្ដចំពោះការចាក់វិធានការជនដៃដល់នេះ តាមនិតិវិធីផ្លូវច្បាប់ផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ