អ្វីចង់ដឹងមកដល់ហើយ! ក្រោយសម្ថកិច្ចសួរនំា ជនល្មើសដែលធ្វើបាបក្មេងទំាង២នៅខេត្តព្រះសីហនុបានឆ្លើយសារភាពបែបនេះថា…….!

គូររំលឹកឡើងវិញបន្តិចថា រឿងរ៉ាវបង្កឡើងដោយជនល្មើសចាប់ធ្វើបាបកុមារី អាយុ១០ឆ្នាំ បន្ទាប់មកផ្តាច់ជីវិតទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានបាត់បង់ជីវិតភ្លាមៗ នៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយ សង្គ្រោះជីវិត និងផុតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយពីកម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់ ដែលបានសម្លាប់ក្មេង២នាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុបានហើយ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិរំ​លោ​  ភ និងសម្លា  ​ប់ក្មេងស្រី២នាក់បងប្អូនមែន។នៅរសៀលនេះ ជនដៃដល់ និងប្រពន្ធ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ករណីក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ។ ក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ កម្លាំងនគរបាលនឹងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ