កាន់តែអាណិត! ពិធីបុណ្យសពឪពុកតារាកំប្លែង នាយ ហុងដា ហាក់ស្ងប់ស្ងាត់ណាស់ មិនទាន់ឃើញមានសិល្បះករមកម្នាក់ទាល់តែសោះ…(មានវីដេអូ)

ប្រិយមិត្តបានជ្រាបច្បាស់ហើយថា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ ត្រូវបានកើតឡើងចំពោះក្រុមគ្រួសាររបស់លោក ដោយលោកឪពុកជាទីស្រលាញ់របស់លោក ត្រូវបានលាចាកលោកបាត់ទៅហើយ ដោយសារតែរោគាពាធ។យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់តារាកំប្លែង ដោយឡែកក្នុងខណៈពេលនេះ វេលាម៉ោងប្រមាណ ៧យប់នេះ ពិធីបុណ្យសពឪពុករបស់លោក បានកំពុងតែប្រារព្ធធ្វើឡើង ដោយមានការអញ្ចើញចូលរួម ពីសំណាក់សាច់ញាតិ និងអ្នកជិតខាង។ ក្នុងនោះផងដែរ លោក K01 ក៏មានវត្ដមាននៅក្នុងពិធីបុណ្យសពនេះផងដែរ ដោយលោកបាននាំយកថវិកាចំនួន និងបានភ្ជាប់សារយ៉ាងដូច្នេះថា៖“បងហុងដា គាត់ឆ្ងល់ណាស់ថាមិនមាន ខាងសិល្បៈណាម្នាក់មកចូលរួមនៅឡើយទេ រហូតមកដល់ម៉ោងនេះ
កម្មវិធីបុណ្យសពឪពុកបងហុងដា ស្ងាត់ណាស់ មើលហើយពិតជាអាណិត អរគុណដល់បងប្រុសឃិត ឈឿនដែលបានចូលរួមរំលែកទុក្ខ ២០០ដុល្លារនឹងក្រុមការងារគាត់មានថវិកាមួយចំនួនទៀត”។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ