អីយ៉ា! ស្ងាត់ៗ កុល ដាវី និងស្វាមី ដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសទៀតហើយគឺនៅឯ……..(មានរូបច្រើន)

ប្រិយមិត្តជ្រាបច្បាស់ហើយ កុល ដាវី និង លោក សុខរក្សា ក្រោយពីចាប់ដៃស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ ពេលនេះតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា កុល ដាវី បានសម្រេចចិត្តចូលរោងការជាមួយនឹង តារាចម្រៀងប្រុសលោក សុខ រក្សា ហើយកាលពីថ្មីៗនេះ បន្ទាប់ពីតារាសម្ដែងស្រី អ្នកនាង កុល ដាវី និងតារាចម្រៀងប្រុសលោក សុខ រក្សា បានកាន់ដៃគ្នារៀបអាពាហ៍ពិពាហ៍កាលពីថ្មីៗនេះ ព្រមទាំងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី យ៉ាងអធិកអធមនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់មហាជន។ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកនាង កុល ដាវី និងលោក សុខ រក្សា បានបង្ហោះរូបភាពជាច្រើនពីដំណើរកំសាន្ត ទៅដើរលេងនៅក្រៅប្រទេសម្តង នៅ ក្រុងDa Nang ប្រទេសវៀតណាម។ រីឯមុននេះបន្តិច ដាវី ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា “ក្រេបទឹកឃ្មុំទៀតហើយ នាក់អត់គូ ហាមច្រណែន ណា។ អរគុណប្តីសំលាញ់ ដែលស្រលាញ់ និង មើលថែអូនយ៉ាងល្អ 7 ឆ្នាំពិតជាលឿនណាស់ អ្វីក៏ប្រួលប្រែច្រើន តែស្នេហារឹតតែស្រលាញ់គ្នាលើសដើម សូមអោយពួកយើងអាចដឹកដៃគ្នាបែបនេះដល់ចាស់កោងខ្នងរៀងខ្លួន អូនស្រលាញ់បងណាស់ប្តីសំលាញ់”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ