ខ្លំាងណាស់! សន្តិសុខនៅការដ្ឋានបុរី ប៉េង ហួត ខ្លាំងដូចតោគ្រាន់តែបុរសម្នាក់ដើរចូលសោះចាប់ចងស្លាបសេកសង្កត់ផ្ទប់រហូតបាត់បង់ជីវិត រួចអូសសពយកទៅដាក់លើ…..

ភ្នំពេញ៖ កាលពីវេលាម៉ោង ៦និង១៥នាទី យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះបងស្រី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣៥នាទីល្ងាច ជនរងគ្រោះបានដើរចូលទៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកាន់ខ្សែក្រវាត់រត់ចូលតាមបន្ទប់ស្នាក់នៅរបស់កម្មករ ធ្វើឲ្យមានសភាពជ្រួលច្របល់ រួចក្រុមកម្មករក៏បានរត់ទៅរាយការណ៍ប្រាប់សន្តិសុខដែលយាមនៅការដ្ឋានបុរីប៉េងហួតខាងលើ ។ ហើយក្រុមសន្តិសុខមានគ្នាចំនួន០៤នាក់ បានទៅចាប់ឃាត់ជនរងគ្រោះដើម្បីយកចេញពីការដ្ឋានសំណង់ខាងលើ ។ ពេលនោះជនសង្ស័យឈ្មោះ ចាន់ អេម បានស្ទុះចូលទៅចាប់គ្រៀកដៃឆ្វេងជនរងគ្រោះ តែជនរងគ្រោះបានរើបម្រះ ទើបជនសង្ស័យឈ្មោះ ចាន់ អេម បានចាប់គ្រៀក.កវិញម្តង ហើយប៉ែងជើងជនរងគ្រោះផ្តួលផ្កាប់មុខទៅនឹងដី ហើយបក្ខ ពួកគេចំនួន៣នាក់ទៀតមានឈ្មោះ ឈិត ណាង , ឈ្មោះ P១៦៦ និងឈ្មោះ P ២២៣១ បានចូលទៅជួយចាប់សង្កត់ជនរងគ្រោះ រួចជនរងគ្រោះបានរើបម្រះក្រុមជនសង្ស័យកាន់តែសង្កត់ថែមទៀត មួយសន្ទុះជនរងគ្រោះឈប់រើបម្រះ ហើយមានសភាពស្លេកស្លាំង ទើបក្រុមជនសង្ស័យលែងសង្កត់ជនរងគ្រោះ។ រួចជនសង្ស័យឈ្មោះ ចាន់ អេម បានយកខ្សែក្រវាត់ចងដៃជនរងគ្រោះ(ស ព) ទៅក្រោយ ។ ចំណែកជនសង្ស័យឈ្មោះ ឈិត ណាង បានយកអាវរបស់ជនរងគ្រោះចងជើងទាំងពីររបស់ជនរងគ្រោះជាប់ ។ បន្ទាប់មកជនរងគ្រោះមានសភាពទន់ដៃទន់ជើង មុខមាត់ឡើងពណ៌ស្វាយ ឈប់មាត់ឈប់ក ក្រុមជនសង្ស័យក៏បានស្រាយខ្សែចេញពីដៃ ពីជើង រួចនាំគ្នាលើកជនរងគ្រោះដាក់ចូលរទេះអូសចេញទៅទម្លាក់នៅខាងក្រៅរបងការដ្ឋាន សំណង់ ។ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះបានមករកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ឃើញសភាពដូចខាងលើ ក៏បាននាំគ្នាលើកដាក់លើម៉ូតូ ដឹកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាល តែពេលទៅដល់ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានផុតបាត់ទៅហើយ ទើបក្រុមគ្រួសាររបស់ជរងគ្រោះក៏បានដឹកស​ ព យកមកតម្កល់ទុកនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍តែម្តង ហើយក្រុមគ្រួសារបញ្ជាក់ ជនរងគ្រោះពេលដែលដើរចូលទៅក្នុងការដ្ឋានសំណង់ខាងលើនេះ គ្មានកាន់ខ្សែក្រវ៉ាត់អ្វីជាប់នឹងដៃ ដូចដែលសន្តិសុខទាំងនោះប្រាប់នោះទេ។បច្ចុប្បន្ន ជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យនៅវត្តព្រែកថ្លឹង។ ចំណែកជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕តាមការធ្វើកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រ , ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ឧកញ៉ាវេជ្ជៈបណ្ណិត នង សុវណ្ណរ័ត្ន ពេទ្យតុលាការ បានឲ្យដឹងថាជនរងគ្រោះ បាត់បង់ជីវិតដោយការ ការខ្ទប់ដង្កើម (ថបដង្កើម) ដូចអ្វីដែលជនសង្ស័យធ្វើសកម្មភាពខាងលើ ។ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានទាំង៤នាក់ជាបន្តបន្ទាប់រួមមាន៖១.ឈ្មោះ ឈិត ណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។២.ឈ្មោះ ចាន់ អេម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ ក្រោយក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ។៣.ឈ្មោះ ផូ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ។៤.ឈ្មោះ យុក សំកុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ។