ក្រោយបន្តដំនើរកំសាន្តទៅប្រទេសថ្មីមួយទៀត(Netherlands) អ្នកនាងផ្តិតយករូបភាពស្អាតៗជាច្រើនថែមទំាងបញ្ចាញអារម្មណ៌ពិតមួយថា……

ហ្វេសប៊ុកៈ គូរំលឹកឡើងវិញបន្តិចថា មហាជនពិតជាបានជ្រាបច្បាស់ហើយថា ហើយ នូវមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយ លោក អុឹង សុខលី នោះ។ មង្គលការមួយនេះពិតជាបានធ្វើឲ្យល្បីស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានធំៗនៅក្នុងប្រទេសក៏បានធ្វើការ ចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនទៀតផង៕ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានចេញដំណើរពីប្រទេសកម្ពុជា ដើម្បីទៅក្រេបទឹកឃ្មុំនៅខាងប៉ែកអឺរុ៉បហើយ ព្រមជាមួយអារម្មណ៍ស្រស់ស្រាយ រីករាយជាខ្លាំង ក្រោយមង្គលការរបសខ្លួន បានបញ្ជប់ទៅយ៉ាងរលូន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន គួរឲ្យកត់សំគាល់ជាខ្លាំង។តួយ៉ាងអ្នកនាងបានកំសាន្តនៅឯប្រទេសបារំាងកាលពីម្សិលមិញនេះ ប៉ុន្តែថ្ងៃនេះផងដែលអ្នកនាងបានបន្តដំនើរនៅប្រទេស ណឺឌឺលេន ដែលជាប៉ែកអឺរ៉ុបផងដែលក្នុងនោះអ្នកនាងបានបង្ហោះសារបង្ហាញអារម្មណ៌ពិត១ភ្លាមថា៖ នេះ​ជា​លើកដំបូង​ដែលខ្ញុំទទួលបានកាឈប់សម្រាកដែលយូជាងគេ ធ្វើការ​ច្រើន​ឆ្នាំ​ មានពេល3សប្តាហ៍​សម្រាប់​សម្រាក់ខួក្បាល អារម្មណ៍​ លំហែ​កាយ​ជា​លក្ខណៈ​ផ្ទាល់ខ្លួនអរគុណ​ម្ចាស់​ច្បាប់​ទាំង​អស់​ដែល​បាន​យោគយល់​ មិនងាយបានចឹងត្រូវមកឆ្ងាយបន្តិចហើយ#aoksokunkanha #L&K​ #europetrip #2019 Amsterdam, Netherlandsប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ