ដើម្បីអស់មន្ទិលសង្ស័យចំពោះមង្គលការរបស់ សុខសីឡាលីននោះឥឡូវនេះកូនកំលោះចេញមុខបកស្រាយ ដាច់ផ្ងារម្មងថា……

ទស្សនិកជន​ស្គាល់​រូប​គាត់​ច្បាស់​ណាស់​ហើយ​ ​អ្នកនាង​ ​សុខ​ ​សី​ឡា​លីន​ ​ជាតា​រា​ចម្រៀង​មួយ​រូប​ដែល​មានឈ្មោះបោះសម្លេង​ ​ខាង​ចង្វា​ក់​រ៉ុ​ក​ ​ត្រូវជា​បងស្រី​របស់​អ្នកនាង​ ​សុខ​ ​ស្រី​លក្ខណ៍​ ​ដែល​ទើបតែ​ចូល​រោងការ​នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​ ​ឥឡូវនេះ​ដល់ពេល​ ​សុខ​ ​សី​ឡា​លីន​ ​ចូល​រោង​ជាមួយ​ស្វាមី​ ​លោក​ ​ពៅ​ ​ពិសិដ្ឋ​ ​ នៅក្នុង​ថ្ងៃទី២១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ក្រោយពីបាត់មុខមួយរយៈធំ ​ថ្មីៗនេះ ​សម្រាប់តែ សុខ សីឡាលីន​ ​ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ​ក្រោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងពិធីមង្គលការរបស់ខ្លួន ​ធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំងនិងភ្ញាក់ផ្អើល​ ព្រោះមិនដែលលឺដំណឹងថាកញ្ញា សុខ ​សីឡាលីន ប្រកាសគម្រោងរៀបការទាល់តែសោះ។ ដោយរូបភាពកម្មវិធីរៀបការគឺនៅថ្ងៃទី ២១ ​ខែឧសភា ឆ្នាំ ​២០១៩ នេះតែម្តង ឯកូនកម្លោះគឺជាបុរសសង្ហាម្នាក់មានឈ្មោះថា ពៅ​ពិសិដ្ឋ។យ៉ាងណាំមិញ នៅពេលដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅសួរស្វាមីសុខ សីឡាលីន គឺលោកពៅ ពិសិដ្ឋ បែរជាចម្លើយគួរឲ្យ ភ្ញាក់ផ្អើលទៅវិញ។លោកពិសិដ្ឋ និយាយលាយឡំសំណើចថា លោកស្រលាញ់សីឡាលីន មែន តែស្រលាញ់ជាអ្នករួមអាជីពប៉ុណ្ណោះ មិនមែនជាគូស្នេហ៍ទេ។ប្អូនប្រុសពៅ លីដា អះអាងថា មង្គលការជាមួយសីឡាលីន កាលពីម្សិលមិញនេះ មិនមែនជាការរៀបការពិតប្រាកដទេ គឺគ្រាន់តែជា MV ថ្មី របស់សីឡាលីន ហើយមានលោកសម្ដែងជាតួប្រុស ត្រូវសម្ដែងរៀបការជាមួយតារាហង្សមាស រូបនេះ។លោកពិសិដ្ឋ ថា បទនោះលោកមិនសូវច្បាស់ចំណងជើងទេ តែដូចជាបទ ”ខ្ញុំមានប្ដីហើយ” ដែលនេះជាលើកទីពីរហើយ ដែលលោកបានចាប់ដៃគូសម្ដែង MV ជាមួយសីឡាលីន ។តារាសម្ដែងរូបសង្ហាដែលធ្វើឲ្យគេច្រឡំគ្រប់ គ្នាថា ជាប្ដីសីឡាលីន នោះ ក៏បានឆ្លៀតឱកាសសរសើរអ្នកដឹកនាំសម្ដែងរបស់ផលិតកម្មរស្មីហង្សមាស លោកកៅ សីហា ដែរថា ពិតជាមានភាពប៉ិនប្រសប់ ទោះជាសាច់រឿងសម័យ និងបុរាណ គឺលោករៀបចំបានយ៉ាងទាក់ទាញ ហើយដូចគ្នាពិតៗទៅនឹងទិដ្ឋភាពជាក់សម្ដែង ពិសេស គឺលោកសីហា បានធ្វើឲ្យតារារួមការងារជាមួយលោក តែងតែសប្បាយរីករាយនៅពេលបំពេញការងារជាមួយគ្នាទៀតផង។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ