Update! : ក្រោយសាកសួរនារីជាសង្សារ ទទួលបានតំរុយខ្លះៗហើយ……

ភ្នំពេញ ៖ប្រិយមិត្តពិតជាជ្រាបច្បាស់ហើយរឿងរ៉ាវភ្ញាក់ផ្អើលមួយដោយកាលពី វេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដោយប្រជាពលរដ្ឋបានប្រទះ ឃើញសពយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខកា ប់បណ្តាលអោយបាត់ បង់ជីវិត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងហ៊ុំព័ទ្ធនៅទីតាំងកើតហេតុ។ជនរងគ្រោះខាងលើនេះ មានឈ្មោះ ធុន ​រ៉ាវិន​ ភេទប្រុស អាយុ​២១ឆ្នាំ ស្នាក់នៅជាមួយពូដែលជាផ្ទះពេទ្យធ្មេញខាងលើ  សមត្ថកិច្ច​កំពុង​ធ្វើ​កោ​ល​ស្យ​វិច័យ​នៅ​កន្លែង​កើតហេតុ​នៅឡើយ ដោយ​រក​ឃើញ​នៅ​ក្បែរ​មាន​ដប​សាំង​មួយ បើ​តាម​ការ​សង្ស័យ​អាចចង់ដុតសមត្ថកិច្ច​ដែល​កំពុង​ស្រាវជ្រាវបាន​ឲ្យ​ដឹង​ថា នៅ​លើ​ខ្នង​ជន​រង​គ្រោះ មាន​ស្នាម​ ​កាបនិង​មាន​ស្នាម​រ លាក​ជា​ច្រើន​កន្លែង​ទៀត ប៉ុន្តែ​ប្រហែលជា​ឱកាស​មិន​អំណោយផល ទើប​ជនដៃដល់នាំ​គ្នារ​ត់បា​ត់ទៅ ។ ដោយឡែក​ បើ​តាម​ការ​សួរ​សង្សារ​របស់​យុវជន​រង​គ្រោះ នាងបានប្រាប់​សមត្ថកិច្ច​ ​ថា កាលពី​   យប់មិញ វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២១០៩ នាង​និង​យុវជន​រង​គ្រោះ (​សង្សារ​) បាន​នាំ​គ្នា​ទៅ​ញាំ​ប្រហិត ។ លុះដល់​ម៉ោង​ជិត​១០​យប់ នាង​និង​សង្សារ​បាន​បបួល​គ្នា​មក​ផ្ទះ ហើយ​សង្សារ​របស់​នាង​បាន​ជូន​នាង​មក​ដល់​ផ្ទះ ហើយ​ក៏​បាន​ចេញ​ទៅ​ផ្ទះ​របស់​គាត់​បាត់​ទៅ ដោយ​មាន​បញ្ហា​ជាមួយ​នរណា​ម្នាក់​នោះ​ទេ លុះ​ព្រឹក​ឡើង (ថ្ងៃកើតហេតុ) ក៏មានការភ្ញាក់ផ្អើល​តែម្តង ​។បើ​តាម​សមត្ថកិច្ច មានការ​សង្ស័យ​អាច​ជា​រឿង​គំនុំ ឬ​អាច​ផ្តើម​ចេញពី​ស្នេហា​ត្រីកោណ ។ បើ​តាម​ការ​ពិនិត្យ​កើតហេតុយុវជន​រូប​នេះ អាច​មានការ​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនដៃដល់ទៀតផង