ទុក្ខជាន់ទុក្ខហើយ! ក្រោយពីប្រពន្ធយកឡានទៅលក់ រួចប្រមូលទ្រព្យអត់ពីខ្លួននោះ ឥឡូវនេះលោក ប៊ុន រឿន កំពុងតែជួបនិង……!

ភ្នំពេញ៖ ប្រហែលជាបងប្អូនភាគតិចណាស់ ដែលបានដឹងពីឆាកជីវិតពិត របស់បងប្រុស ជួន ប៊ុនរឿន ដែលបានហែលឆ្លងកាត់ ជីវិតសែនល្វីង ជូរចត់ រហូតដល់ក្លែងចិត្តឲ្យស្រស្រស់អារីយ៉ា ចាប់ចិត្តស្រឡាញ់បាន ដោយនឹកថា ប៊ុនរឿន ប្រុសស្អាតខណ្ឌជ្រោយចង្វារ ជាមនុស្សអស្ចារ្យប៉ុណ្ណា? តែរហូតមកដល់ពេលនេះលោក ប៊ុនរឿន ពិតជាបុរសអស្ចារ្យមែន ដោយគេបានននះននៀល ចាប់ដៃគ្នាតស៊ូសាងជីវិតគូនេះដោយចាប់ផ្ដេីម ពីសមាជិក២នាក់ មក៦នាក់ គឺបានកូនប្រុសស្រី៤នាក់ទៀត…. អ្នកទាំងពីរកន្លងមកបានសាងនៅអ្វីៗដែលល្អ មនុស្សធម៍នានា​ រហូតធ្វើអោយថ្នាក់ដឹកនាំជាន់ខ្ពស់​ ថ្នាក់ដឹកនាំ​ផ្សេងៗ​ អ្នកតូចអ្នកធំ ជាច្រើនបានកោតសរសើរមិនដាច់ពីមាត់​ថាជា​ សកម្មជន​មនុស្សធម៍​ ដែលទទួលបានការគោរពស្រលាញ់រាប់អាន​ ស្ទេីគ្រប់ទីកន្លែង ហើយក្រុមគ្រួសារក៏បានឈានមកដល់ចំណុចដែលគួរឲ្យមោទនផងដែរ​ ជាពិសេសលោកនិងអ្នកនាង​អារីយ៉ា​ ទេីបតែទទួលបានចំណងដៃ​មង្គលការ​ កូនស្រីច្បងកាលពីអំឡុងខែកុម្ភះឆ្នាំ២០១៩ថ្មីៗនេះផងដែរ ។តែថ្មីៗនេះបែរជាលោក ជួន ប៊ុ​ន​រឿ​ន អគ្គនាយក​ភ្ញាក់​ងារសារព័ត៌មាន​សង្គម TNB និង​ជា​សមាជិក​ក្រុមប្រឹក្សាខណ្ឌ​ជ្រោយចង្វារ បាន​ Live ផ្សាយផ្ទាល់​បង្ហោះ​ព័ត៌មាន ​ជា​សាធារណៈ​ ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ទៀត​ទេ ហើយ​លោក​នឹង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​លែងលះ​ប្រពន្ធ​ជាទី​ស្រលាញ់​។ ការ​ Live ​ផ្សាយផ្ទាល់​បង្ហោះព័ត៌មាន​តាម​បណ្តាញ​សង្គម​នេះធ្វេីឡេីង​កាលពី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ២០១៩​ បន្ទាប់​ពី​បែកធ្លាយ​រឿង​រថយន្ត​តា​កូ​ម៉ា មួយ​គ្រឿង ដែល​ប្រកាស និង​ប្តឹង​សមត្ថកិច្ច​ថា​បាត់ តាម​ពិត​ប្រពន្ធ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​មានឈ្មោះ ជា​កម្មសិទ្ធិ​បាន​លួច​យក​ទៅ​លក់​ទៅវិញ​ ដោយមិនដឹងមូលហេតុ​ ក្នុងគោលបំណងអ្វីនោះទេ។គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក​ TOYOTA TACOMA មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ ២AN-០០៩០ ដែល​ជា​អំណោយ​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌជ្រោយចង្វារ ត្រូវ​បាន​ចោរលួច​បាត់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។ បន្ទាប់​ពី​បាត់​រថយន្ត​ជាទី​ស្រលាញ់ លោក ជួន ប៊ុ​ន​រឿ​ន ហៅ​ប៊ុ​ន​រឿ​ន ប្រុស​ស្អាត​ជ្រោយចង្វារ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ ព្រមទាំង​ប្រកាសរក និង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម និងបណ្ដាញផ្សព្វផ្សាយទាំងអស់​ និងខាងសារព័ត៌មាន​គ្រប់ស្ទេីគ្រប់ស្ថាប័ន​ ។អ្វី​ដែល​មិន​នឹង​ស្មាន​ដល់​បន្ទាប់​ពី​មានការ​ផ្សាយ ហេីយថែមទាំងបង្ហោះ​ព័ត៌មាន មានការចែករំលែកបន្តគ្នា​ពេញបណ្ដាញសង្គម​ និងថែមទាំងមានសមត្ថកិច្ច​ទូទាំងរាជធានីភ្នំពេញ​ ប្រចាំការនៅតាមគោលដៅ​ដុតដៃដុតជើង​ឃ្លាំមើល​ទៀតនោះ ​ស្រាប់តែ​មាន​ព័ត៌មាន​ថា រថយន្ត​នោះ មិនមែន​ត្រូវ​ចោរលួច​ទេ ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ភរិយា ជា​អ្នក​លួច​យក​ទៅ​លក់ ព្រោះ​រថយន្ត​នោះ បាន​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ដាក់​ឈ្មោះ​ប្រពន្ធ​។ តាម​ការ​ Live ​ព័ត៌មាន​របស់​លោក ជួន ប៊ុ​ន​រឿ​ន បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​លោក​មិន​បាន​ដេក​នោះ​ទេ បន្ទាប់​ពី​រថយន្ត ដែល​ជា​អំណោយ របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ឲ្យ​សម្រាប់​ជិះ​បម្រើ​ការ​មនុស្សធម៌​នោះ​ត្រូវ​បាន​ចោរលួច​។លោក ប៊ុ​ន រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា ២០១៩នេះ រថយន្ត​នោះ ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ជិះ យក​ទៅ​កក់សក់ ហើយ​ទៅ​បាត់​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ថា​ចូល​ផ្សារ​ទិញ​ម្ហូប ហើយក្រោយមក​ម៉ោង​ប្រមាណ​៦​ថា យក​រថយន្ត​មក​ទុក​សាលា​ខណ្ឌ ហើយ​បាត់​រហូត ណមួយទាក់ទង​ក៏​មិន​ចូលទៀត ដោយ​ស្មានថា ទៅ​លេង​ផ្ទះ​បងប្អូន​។ លុះពេល​ទៅ​រក​រថយន្ត​ជិះ​ក៏​បាន​ផ្អើល​បាត់​រថយន្ត ហើយ​ក៏​បាន​ទៅ​ប្តឹង កងរាជអាវុធហត្ថ​ខណ្ឌ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ព្រមទាំង​ផ្សព្វផ្សាយ តាម​បណ្តាញសារព័ត៌មាន ហើយលោក​មាន​សង្ឃឹមថា ចោរទោះមានស្លាបក៏​រត់​មិន​រួច​នោះ​ទេ​។​លុះ​ម៉ោង​ប្រមាណ​៧​ទៅ​៨​យប់ ថ្ងៃ​ទី​១៨ ខែឧសភា មាន​តេ​មក​ថា រថយន្ត​នោះ​ត្រូវ​បាន​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ម្ចាស់​ដើម​យក​មក​លក់​អោយឃ្លាំងទិញលក់រថយន្តមួយកន្លែង ធ្វេីឲ្យលោក​ស្ទេីធ្លាក់​ថ្នើ​ម​។ លោក​បញ្ជាក់​ថា រថយន្ត​នោះ​ត្រូវ​បាន​លោក ឃ្លាំង ហួត ទិញ​ឲ្យ​ដើម្បី​បម្រើ​ក្នុង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌​។ នៅ​ក្នុង​ការ​កាត់ឈ្មោះ ក៏​បាន​ដាក់​ព្រោះ​ប្រពន្ធ​ខ្ញុំ​ទាំងអស់ ព្រោះ​របស់របរ​ដែល​គាត់​ទិញ​ដាក់​ឈ្មោះ ប្រពន្ធ​ទាំងអស់​។ មុន​ដំបូង​មិន​ជឿ​នោះ​ទេ​ តែ​ក្រោយមក​ក៏​បាន​ទទួល​ឯកសារ​ជា​បន្តបន្ទាប់ ទើប​ច្បាស់​ថា ប្រពន្ធ​ជា​អ្នកលក់​រថយន្ត ដោយ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ដោយ​រថយន្ត​ទិញ​ក្នុង​តម្លៃ ១៨,៥០០​ដុល្លារ លក់​បាន​១៦,៨០០​ដុល្លារ​។លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ ខ្ញុំ​សោកស្តាយ​ដែល​បាត់​ឡាន ជាទី​ស្រឡាញ់​ដែល​មេ​ទិញ​ឲ្យ​សម្រាប់​បម្រើ​ការងារ​មនុស្សធម៌ ហើយ​សោកស្តាយ​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច ដែល​ខ្វះខាត​។ លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ខ្ញុំ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ទៀត ហើយ​សុំ​ប្តឹង ទៅ​តុលាការ​ដើម្បី​លែងលះ​។ លោក ប៊ុនរឿន​ ពិតជាមិន​អស់ចិត្តឡេីយ ព្រោះមិន​ដែល​ឈ្មោះ​គ្នា​សោះ ហេីយក៏សូម​ជួន​ពរ​ឲ្យ​មាន​សេច​ក្កី​សុខ​។បងប៊ុនរឿនបញ្ជាក់​ថា ពេល​នេះបង​បន្សល់​ទុក​នូវ​ការ​ឈឺចាប់ និង​ទ្រព្យ សម្បត្តិ​មហាសាល​របស់ខ្ញុំ គឺ​កូន​៤​នាក់ ម្តាយក្មេក ចាស់ជរា និង​បំណុល​ធានា​គារជិត២ម៉ឺនដុល្លារ​ ព្រមទាំង​លុយ​នៅ​ក្នុង​ហោប៉ៅតែ​១,៧០០​លុយ​ខ្មែរ ។ ចំណែក​ប្រពន្ធ​ខ្ញុំ ប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​ក់​ទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ​។យ៉ាងណាមិញ​ ទាំងអស់នេះគ្រាន់តែជាការអះអាងនិងរៀបរាប់របស់លោក​ ប៊ុនរឿន​ តែម្ខាងប៉ុណ្ណោះ​ ហេីយមិន​ខុស​ទេ​ដែល ពាក្យចាស់​ពោលថា (ចង្កៀង​ផ្ទះ​អ្នកណា គឺ​ភ្លឺ​ផ្ទះ​អ្នកនោះ​ហើយ) ខ្ញុំសុំនៅកណ្ដាលសិនទាល់តែទទួលបានដំណឹងពីបងយ៉ា។ជាមួយគ្នានេះ​ផងដែរ ការបែកបាក់​របស់​ពួកគាត់​ទាំងពី​រ ​អាច​កើតឡើង​ពិតប្រាកដ​មែនឬយ៉ាងណា? បេីគ្រប់យ៉ាងមិនទាន់ទទួលបានការបកស្រាយ​ ឬដេីមហេតុ ដោយសារអ្វី​ និងមិនទាន់ដឹងពីសមីខ្លួនអ្នកនាង​ រ័ត្ន​ ស្រីយ៉ា មួយម៉ាត់សោះឡេីយ​ ទោះជាយ៉ាងណា​ នៅពេលដែល​លោក ប៊ុន​រឿន​ Live ផ្សាយផ្ទាល់​ ធ្វេីឲ្យអ្នកដែលស្គាល់​លោកប៊ុនរឿននិងអ្នកនាងអារីយ៉ាជាច្រេីន បានចូលរួមផ្ដល់មតិ​ សម្ដែងការសោក​ស្ដាយ​ អ្នកខ្លះមិនជឿ​ អ្នកខ្លះលេីកទឹកចិត្ត​ អ្នកខ្លះយល់ថាបែបនេះ​ បែបនោះ​ និងបានវាយតម្លៃទៅលេី​អ្នកនាង​ អារីយ៉ា​យ៉ាងខ្លាំង ពិតណាស់​គាត់​ជាបុគ្គល​ល្បីទាំងប្ដីទាំងប្រពន្ធ (ទាំងក្នុង​បណ្ដាញសង្គម​និងជីវិតខាងក្រៅ) តែ​ទោះបុគ្គលល្បី​ក៏មាន​ជីវិត​ឯកជន​របស់​ពួកគាត់​ដែរ តួរ​យ៉ាង​ការបែកបាក់​របស់​គាត់ ហេីយការសំរេចចិត្ត​ធ្វើ​អ្វី​របស់​ពួកគាត់ នេះ​ជា​សិទ្ធ​របស់​ពួកគាត់ ព្រោះគ្រប់យ៉ាង​យេីងទេីបតែដឹងពីម្ខាងប៉ុណ្ណោះ​។