កម្រមាន! ពេជ្រ ថៃ សំរេចបំនងខ្លួនដែលបង់ជាយូរមកហើយ សំរាប់ធ្វើរឿងមួយនេះនៅក្នុងផ្ទះលោកតាសុីន សុីសាមុត គឺ……..(មានវីដេអូ)

ប្រិយមិត្តពិតជាបានដឹងរួចហើយថា សព្វថ្ងៃនេះ ម្ចាស់ពានThe Voice Kid រដូវកាលទី១ ពេជ្រ ថៃ កាន់តែទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ជាមួយនឹងទេពកោសល្យ និងភាពទាក់ទាញ ដែលធ្វើឲ្យការរកចំណូល ពីការឡើងឆាកនានា របស់តារាវ័យក្មេងរូបនេះ កាន់តែកាក់កបខ្លាំង ឡើង។ទន្ទឹម នឹងនេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញវត្តមានរបស់ ពេជ្រ ថៃ បានទៅដល់ផ្ទះលោកតា ស៊ីន ស៊ីសាមុត។ ក្នុងនោះ ពេជ្រ ថៃ ក៏បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះខ្ញុំបានសម្រេចបំណងដែលប៉ងយូរណាស់មកហើយចង់មកឃើញផ្ទះលោកតា សុីន សុីសាមុត និងមកលេងជាមួយលោកយាយ ខ្ញុំពិតជាមានចិត្តរំភើបក្រៃលែង ខ្ញុំបានអុចធូបនៅមុខ ចេតិយ៍លោកតា និង នៅផ្ទះរបស់លោកតា សូមវិញ្ញាណខណ្ឌលោកតាទៅកាន់សុគតិភពផងចុះ និង សូមជូនពរលោកយាយមានសុខភាពល្អ អាយុវែង រឹងមាំ កុំមានជំងឺមកបៀតបៀន។ សូមអរគុណបាទ”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ