ខេត្តកំពង់ចាម៖ អតីតឧកញ៉ារកសុីឈេីដ៏ល្បី នៅតំបន់ភូមិភាគឥឦសាន ឈ្មោះ វ័ន ប៊ុនថៃ ត្រូវបាននារីបំរេីខារ៉ាអូខេម្នាក់ចោទប្រកាន់ថាបានប្រេីវៃលេីរាងកាយរបស់នាងដោយបោចសក់និងខោកពកថ្ងាស់ទាំងកម្រោលនិងប្រមាថមាកងាយលើគាត់ជាស្ត្រីទន់ខ្សោយ ធ្វើការដើម្បីក្រពះ និងដោះស្រាយជីវភាពគ្រួសារ។ហេតុការដ៏មិនថ្លៃថ្នូរបង្កឡេីងដោយ ឧកញ៉ា វ័ន ប៊ុនថៃ កើតឡើងកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងហាងខារ៉ាអូខេ
យីហោ(វីឡា) ស្ថិតក្នុងសង្កាត់វាលវង់ក្រុង-ខេត្តកំពង់ចាម។ទង្វេីនេះត្រូវបានមហាជនរិះគន់ថាធ្វេីដល់ឧកញ៉ាមានលុយហេីយតែចរិកមិនថ្លៃគ្មានសីលធម៍នៅក្នុងខ្លួន អាងអំណាចទឹកលុយ អាងខ្លួនជាឧកញ៉ា ធ្វើអោយប៉ះពាល់ដល់ភាពថ្លៃថ្នូនៃបុរសទាំងឡាយទៀត។ទោះយ៉ាងណាឧកញ៉ារូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅស្នងការខេត្តកំពង់ចាមភ្លាមៗ ហេីយមកដល់ព្រឹកថ្ងៃទី៦នេះនៅមិនទាន់ដោះលែងនិងមិនទាន់ដឹងថាសមត្ថកិច្ចមានចំណាត់ការយ៉ាងណាចំពោះឧញ៉ាអន់សីលធម៍រូបនេះនៅឡើយទេ។ចំពោះករណីនេះដែត្រូវបានប្រជាពលរដ្ឋលេីកឡេីងចំៗថាប្រហែលមិនមានបញ្ហាអីទេព្រោះឧញ៉ានេះសំបូរលុយហេីយណាមួយសុទ្ធតែគ្នាគេ យ៉ាងច្រើនត្រឹមសំណងជម្ងឺចិត្តរដ្ឋប្បវេណី ករណីបណ្តឹងអាជ្ញាអាចរលត់បើគ្មានការអន្តរាគមន៍ណាមួយពីតំណាងអយ្យការ៕
សេចក្តីរាយការណ៏ដដែល បន្តថា នៅមុនពេលកើតហេតុឧកញ៉ា វ័នប៊ុន ថៃ និងបក្សពួក បាននាំគ្នាទៅចូលផឹកស៊ី នៅក្នុងហាងខារ៉ាអូខេវីឡា ក្នុងបន្ទាប់ 6666 លុះពេលផឹកស្រវឹង ក៏បានបៀតបៀននារីដែលអង្គុយក្បែខ្លាំងៗ ធ្វើអោយនាងខ្មាស់ និងទ្រាំមិនបានក៏ដើរចេញពីបន្ទប់នោះបាត់ទៅ ។ ក្រោយមក ដោយមិនមានស្រីមកអង្គុយក្បែរ ឧកញ៉ាបានស្រែកឡូឡាអោយអ្នកបម្រើការក្នុងបន្ទប់រកនារីអោយទៀត តែគ្មានអ្នកណាចូលមកទេ ធ្វើអោយឧកញ៉ា ខឹងក៏ប្រើអំពើហិង្សាវាយក្បាលចាប់បោចសក់នារីអ្នកបម្រើក្នុងបន្ទប់ទាញទៅក្រោយ ក្លាយជាជម្លោះ ពាក្យសម្តី និងមានហិង្សាកើតឡើងផ្អើលហាងខារ៉ាអូខេ វីឡា តែម្តង។
Posted by Sor Som on Saturday, January 5, 2019
Posted by Sor Som on Saturday, January 5, 2019