អុញនោះចំា ដេវីត សុំរៀបការយូរពេកឥឡូវនេះ ទេព បូព្រឹក្ស និយាយគំរាមថានិង……!

ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីយប់មិញ ក្រោយពីវត្តមាន​តារាស្រីល្បី​ស្ទើរ​មួយប្រទេស​បានដឹកដៃ​គ្នា ចូលរួម​មង្គលការ​តារាស្រី​ ឱក សុគន្ធ​កញ្ញា និងប្អូនប្រុស​ថៅកែហង្សមាស​កាលពីម្សិលមិញ នៅឯសណ្ឋាគារសុខានោះ គេឃើញទិដ្ឋភាពទូទៅនៃភ្ញៀវកិត្តិយសដែលបានចូលរួម ពិតជាមានក្តី សប្បាយរីករាយ ខ្លាំងណាស់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា បើក្រឡេកទៅមើលតារាចម្រៀង និងតារាសម្តែងវិញម្តង ក៏ មិនណយប៉ុន្មានទេ ព្រោះមានការតុបតែងខ្លួនរៀងៗ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតម្យ៉ាងម្នាក់។ ក្នុងនោះ​ ទេព បូព្រឹក្ស ក៏បាន​បណ្តែ​តខ្លួន​រួមកំពូលបុរស​រ៉េប​លេងកម្ពស់​ ជី ដេវីត ក្នុងពិធីមង្គល​ដ៏​ធំ​សម្បើម​កក្រើកស្រុកខ្មែរ​នេះដែរ ព្រមទាំង​ថតរូប​យ៉ាងស្អាតច្រើនសន្លឹក​ អួត​អ្នកគាំទ្រ​​មើល​ឡើង​ភ្លឹកគ្រប់រសជាតិ។រំពេច​ពីត្រលប់​មកផ្ទះ​ជំនះ​ឧបសគ្គស្នេហ៍រាប់​ខែឆ្នាំផងនោះ ស្រាប់តែ​សុខៗ ទេព បូព្រឹក្ស ហាក់​មិនបានស្ងប់ចិត្ត​ សុខកាយ​ឡើយ បាន​បង្ហើប​សារ​គួរឲ្យមហាជន​បារម្ភជំនួស ដេវីត ដោយនាង​ចង់ក្លាយ​ជាកូនក្រមុំឆាប់ៗ ព្រមសារ​បង្ខំតិចៗថា «ពួកយើងមិនសូវជាត្រូវគ្នាប៉ុន្មានទេ តែគ្រាន់តែ​ទៅណា​បាត់គ្នា​មិនបាន G-Devith អេ លោក ជីដេវិត ចាំលោកសួរខ្ញុំយូរ​ណាស់ ឥលូវ​ខ្ញុំ​ចង់សួរ​លោក​ថាតើពេលណា ខ្ញុំបានក្លាយជាកូនក្រមុំ ហា ស្រលាញ់គេអត់នឹង ប្រយ័ត្ន​គេដូរ​ចិត្ត​ណា»។ ភ្លាម​នោះ​ម្ចាស់គណនីឈ្មោះ So Veary ក៏បាន​​ចូល​ខមិន​ជម្រុញ​បន្ថែម​ទាំងភ្លើងកំពុងក្តៅ​ថា «ចង់ឃើញថ្ងៃរៀបការmy idol»។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ