កាន់តែអធឹកអធមក្នុងពិធីហែជំនូនរបស់ កញ្ញា ដោយសារតែវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ជាពិសេសទៀតលោកជំទាវបានបង្ហោះសារជូនពរដែលមានអត្តន័យថា…..(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានជ្រាប រួចមកហើយនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះជាថ្ងៃមង្គលជ័យ របស់កញ្ញា ឪកសុគន្ធកញ្ញាជាមួយលោក អុឹង សុខលី។ ក្នុងនោះ គេក៏ឃើញ កូនកំលោះ កូនក្រមុំ ស្លៀកឈុតសំលៀកបំពាក់ស្អាតៗគួរឲ្យគយគន់ខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកប្រើប្រាស់ក្នុង បណ្តាញ សង្គមជាច្រើនលាន់មាត់សរសើរ គ្រប់ៗគ្នា។ក្នុងកម្មវិធីនាល្ងាចនេះ គេក៏ឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ញញឹមគ្រប់ៗគ្នា យ៉ាងណាំមិញនាព្រឹកនេះក្នុងពិធីហែជំនូនរិតតែអធឹកអធម និងកក្រើកទៀតដោយសារតែវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញចូលរួមជាពិសេសទៀតនោះលោកជំទាវបានជូនពរគូរភរិយាថ្មីទំាងពីរ៖ ថ្ងៃនេះមកចូលរួមអាពាហ៍ពិពាហ៍ចៅប្រុសសុខ លី នឹងចៅស្រីកញ្ញា យាយជូនពរដល់ចៅទាំងពីរសូមឲ្យមានសេចក្ដីសុខពេញមួយជីវិត។16.5.2019 ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាង និងវីដេអូខាងក្រោមនេះ