គ្រាន់តែល្ងាចថ្ងៃសូត្រមន្ត មានវត្តមានបុគ្គលល្បីៗនិងលោកជំទាវ ចូលរួមក្នុងពិធីមង្គលការរបស់ កញ្ញា យ៉ាងអធឹកអធម…..(មានរូបច្រើន)

នាល្ងាចនេះផងដែលជាកម្មវិធីសូត្រមន្ត ក្នុងពិធីមង្គលការរប់ស់ សុគន្ធកញ្ញា និងលោកសុខលី មានទឹកមុខរីករាយខ្លាំងណាស់ នៅថ្ងៃពិសេសរបស់ពួកគេ ខណៈដែលអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា ក៏បានបង្ហាញទឹកមុខស្រស់ថ្លាណាស់ដែរ។មង្គលការឱក សុគន្ធកញ្ញា បានប្រព្រឹត្តឡើងហើយ ដែលនៅ ថ្ងៃចូលរោងនេះ រៀបចំនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានសាច់ញាតិ ក្រុមគ្រួសារទាំងសងខាង មកអបអរសាទរយ៉ាងច្រើនកុះករ។នៅថ្ងៃចូលរោងការនេះ គេឃើញថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន និងភរិយា ក៏បានមកចូលរួមអុជភ្លើងទៀនដល់មង្គលការរបស់ប្អូនប្រុសលោក និងប្អូនថ្លៃផងដែរ ទើបធ្វើឲ្យសុគន្ធកញ្ញា កាន់តែរីករាយថែមទៀត ក្នុងកម្មវិធីនេះ គេក៏ឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ ញញឹមគ្រប់ៗគ្នា។ មួយវិញទៀត ក៏មានវត្តមានតារាល្បីៗ ព្រមជាមួយពិធិការិនីពូកែសំដី ក៏មកចូលរួមផងដែរ ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ, ឈិត សុវណ្ណបញ្ញា, ពិធីការិនី កែវ ចាន់និមល ព្រមទាំងគ្រួសារ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត ជាំពិសេសវត្តមានរបស់លោកជំទាវ ជាច្រើនរូបផងដែល ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ