កាន់តែកក្រើកហើយ! ស្អែកនេះតារា១៦ដួងនិងធ្វើរឿងពិសេសមួយក្នងថ្ងៃមង្គលការនេះគឺ………

នាល្ងាចនេះផងដែលជាកម្មវិធីសូត្រមន្ត ក្នុងពិធីមង្គលការរប់ស់ សុគន្ធកញ្ញា និងលោកសុខលី មានទឹកមុខរីករាយខ្លាំងណាស់ នៅថ្ងៃពិសេសរបស់ពួកគេ ខណៈដែលអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា ក៏បានបង្ហាញទឹកមុខស្រស់ថ្លាណាស់ដែរ។មង្គលការឱក សុគន្ធកញ្ញា បានប្រព្រឹត្តឡើងហើយ ដែលនៅ ថ្ងៃចូលរោងនេះ រៀបចំនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានសាច់ញាតិ ក្រុមគ្រួសារទាំងសងខាង មកអបអរសាទរយ៉ាងច្រើនកុះករ។នៅថ្ងៃចូលរោងការនេះ គេឃើញថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន និងភរិយា ក៏បានមកចូលរួមអុជភ្លើងទៀនដល់មង្គលការរបស់ប្អូនប្រុសលោក និងប្អូនប្រសារផងដែរ ទើបធ្វើឲ្យសុគន្ធកញ្ញា កាន់តែរីករាយថែមទៀត។ដោយឡែក សម្រាប់កម្មវិធីហែជំនូន និងកម្មវិធីផ្សេងៗជាច្រើនទៀត នឹងរៀបចំនៅពេលព្រឹកស្អែក ថ្ងៃទី១៦ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ ដោយគេរំពឹងថា នឹងមានតារាសិល្បកររួមអាជីពជាច្រើន នឹងទៅចូលរួមជូនពរជ័យដល់សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ជាមិនខាន។ចំណែកតារាហង្សមាស ១៦ដួង បានហ្វឹកហាត់សម និងត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមសម្ដែងឈុតពិសេស នៅក្នុងកម្មវិធីជប់លៀងមង្គលការសុគន្ធកញ្ញា នៅរាត្រីថ្ងៃទី១៦ ខែឧសភា នោះដែរ ដើម្បីអបអរសាទរដល់សុគន្ធកញ្ញា ក្នុងនោះ មានដូចជា ប៉ាច គីមមួយ ,​ ចំរើន សុភ័ក្រ , វី ឌីណែត , ឈីន រតនៈ , ម៉ង ចាន់កញ្ញា ,​ កែ សុបញ្ញា , ឈិន ម៉ានិច្ច, សុខ ស្រីនាង, ណុប បាយ៉ារិទ្ធ, វ៉ាន់ ផល្លី , គ្រី ថៃពៅ , នី រតនា , ឆន សុវណ្ណរាជ, សាយ រតនៈ, ថែល ថៃ និង នួន សុធារៈ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment