អស់ទាស់ម្មង! ជនជាប់ចោទម្នាក់លើកជើងធាក់អ្នកកាសែតនិងដៃបាយៗ ទំនងជាអរពេកព្រោះថា…….(មានវីដេអូ)

ភ្នំពេញ៖ ជនជាប់ចោទរូបនោះមានឈ្មោះ បូ វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ២០E០ ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា មើលទៅហាក់មានភាពត្រេកអរឥតឧបមាបន្ទាប់ពីរូបគេត្រូវលោក ហន សុខេមរិន ចៅក្រមជំនុំជម្រះនៃសាលាដំបូង

រាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចដាក់ពន្ធនាគារកំណត់រយៈពេល ០២ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ ០១ឆ្នាំ ក្រោមបទចោទទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។ បើយោងតាមមាត្រា៤០០នៃក្រមព្រហ្មទណ្ឌបទល្មើស ទទួលផលចោរកម្ម ត្រូវប្រឈមការផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ។ចំណែកជនជាប់ចោទម្នាក់ទៀតឈ្មោះ លី អ៊ីឆែ ហៅឆែ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រឺម៉កកង់បីPassApp ត្រូវតុលាការផ្តន្ទា ទោសដាក់ពន្ធនាគាររយៈពេល ១៨ខែពីបទ លួច និងប្រើថ្នំាំយ៉ាងណាមិញ រឿងគួរឲ្យស្ញើចបំផុតដែលគេឃើញជនជាប់ចោទម្នាក់បានលើកជើងធាក់អ្នកកាសែតយ៉ាងសប្បាយរីករាយ និងប្រកបដោយមោទកភាពបំផុត ដែលទំនងជាព្រោះតែរូបគេអាចសម្រេចបំណងប្រាថ្នាអ្វីមួុយនៅក្រោយពេលដែលតុលាការប្រកាសសាលក្រមសម្រេចទោសកំហុសរួច។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ