ក្រោយល្បីទិញឡានទំនើបជូន ថម មី ឥឡូវនេះ សួស វីហ្សា ចេញមុខបកស្រាយថាមិនមែនជាការពិតទេព្រោះថា…….

តារាចម្រៀងស្រីប្រចំារស្មីហង្សមាស ដែលមានរាងតូចច្រឡឹងរូបនេះ បានព្យាយាមលាក់បាំកាន់តែបង្ហាញ នូវទំនាក់ទំនងស្នេហា និងភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយតារាសម្ដែង លោកថម មី ដែលធ្វើអោយមហាជនលួចច្រនែនជារើយៗ នោះផងដែល ​ជាក់ស្តែង​ថ្មីៗ​នេះ តារា​មួយគូ​នេះ​បានបង្ហាញ​នូវ​ជីវិត​

ហ៊ឺហារបស់ខ្លួន​តាមរ​យៈ​ការជូន​កាដូ​ពិសេសៗ និង រថយន្ត ព្រមទាំងផ្ទះដែល​អ្នក​ទាំង​ពីរបានប្រឹងប្រែង​តស៊ូ​រួមគ្នា​អស់​ជាច្រើន​ឆ្នាំ ។ អ្វីដែល​ពិសេស​ជាង​នេះ​គឺ​ទៀត​នោះ​គឺ​បង្ហាញ​ផ្ទះ​ថ្មីមិនទាន់បាន​ប៉ុន្មាន​ផង ​នៅក្នុង​ថ្ងៃកំណើត​របស់ ថ​មមី ស្រាប់ត​តារា​ស្រី សួស វី​សា បាន​ជូន​កាដូ​រថយន្ត​ថ្មីសន្លាង មិនទាន់​ទាំង​ធ្វើ​ស្លាក​លេខ​ផង ដល់​លោក ថ​មមី ដែលជា​ដៃគូ ​ធ្វើឱ្យ​ទស្សនិកជន​បើកភ្នែក​ធំៗមើល​គ្រប់ៗ​គ្នា ។​​ថ្វីដ្បិតតែ​ពិធី​ខួបកំណើត​របស់លោក ថ​មមី មិនបាន​រៀបចំ​នៅ​ហាង​ធំដុំ និង​ មាន​មិត្តភក្តិ​ចូលរួម​ច្រើនក្តី ប៉ុន្តែ សួស វី​សា និង​ គ្រួសារ​បានរៀបចំ​ពិធី​ខួបកំណើតដល់​លោក ថ​មមី នៅក្នុង​ផ្ទះ​ថ្មី​របស់​អ្នក​ ទាំងពីរ​តែម្តង មើលទៅ​សាមញ្ញ​តែ​ពោរពេញ​ដោយ​សុភមង្គល ។​តាម​សារ​របស់ សួស វី​សា ដែល​ផ្ញើ​ជូនទៅ​លោក ថ​មមី បណ្តូលចិត្ត​ក្នុង​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​នាង​ថា «រីករាយ​ថ្ងៃកំណើត​ពូ​ម៉ៅ 05. 05 19 គេ​សូម​ជូនពរ​ឱ្យ ពូ​ម៉ៅ មាន​សុខ​ភាពល្អ អាយុ​វែង ប្រកបការងារ​ជោគជ័យ រីកចម្រើន នឹងមាន​សម្រស់​ស្អាត​ប៉ុ​ហ្នឹង​បាន​ហើយ​កុំឱ្យ​ស្អាត​ជាង​ហ្នឹង​ទៀត ព្រោះ​ខ្លាច​ស្អាត​ជាងគេ​ពេក ហើយ​សូម​ជូនពរ​ឱ្យ ​ពូម៉ៅ មានតែ​សុភមង្គល​ក្នុង​ជីវិត ជាពិសេស​ថ្ងៃនេះ​សូមឱ្យ​យក​សមាជិក​ថ្មី​ពណ៌​ស​ក្នុង​ក្តី​ស្រមៃ​នោះ យកមក​ជិះ​សុំឱ្យ​ហេងៗ​ និង​ កាន់តែកាក់កប​ខ្លាំង​ឡើង​ណា» ។​​សមាជិក​ថ្មី​ពណ៌​ស​ក្នុង​ក្តី​ស្រមៃ​របស់ សួស វី​សា ដែល​បាន​ជូន​ដល់ ថ​មមី គឺជា​រថយន្ត ឡេច​ស៊ិ​ច ថ្មីសន្លាង​មិនទាន់​ទាំង​មាន​ស្លាក​លេខ​ផង ដែលមាន​តម្លៃ​ថ្លៃមិនធម្មតា តែ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន នាង​បាន​ដាច់ចិត្ត​ទិញ​រថយន្ត​នោះ​ធ្វើជា​កាដូ​ពិសេស​ដល់​លោក ថ​មមី ពីព្រោះ​នៅ​មិនយូរ​ទៀត​ទេ អ្នក​ទាំងពីរ​នឹង​ចាប់ដៃគ្នា​ជា​គូ​ទៅតាម​ផ្លូវច្បាប់​ហើយ ។ យើង​ចាំបាន​ថា កាលពី​ខួបកំណើត​របស់ សួស វី​សា កន្លងមក​ថ្មីៗ​នេះ លោក ថ​មមី បាន​កាដូ​ចិញ្ចៀនពេជ្រ និង សុំ សួស វី​សា រៀបការ ដោយឡែកខួបកំណើត​របស់ ថ​មមី វិញ សួស វី​សា លេង​ខ្លាំង​ហ៊ាន​កាដូ​រថយន្ត​ទំនើប​ដល់​អ្នកជា​ទីស្រឡាញ់​របស់ខ្លួន​តែម្តង ។​ថ​មមី បាន​និយាយថា «អរគុណ​ដល់​កា​ម៉ាប់​ជាពិសេស ម៉ា​យ​ស្នេហា​បង បង​ស្រឡាញ់​អូន​ខ្លាំងណាស់ និង​ អរ​គុណ​បងប្អូន​ក្រុមគ្រួសារ​ទាំងអស់​ដែល​បាន​ស៊ុប​ប្រាយ​ថ្ងៃកំណើត​ដល់​ខ្ញុំ អរគុណ​ប៉ា អ្នក​ម៉ាក់ ​ដែល​បាន​បង្កើតកូន​មក​ឱ្យមាន​សព្វថ្ងៃនេះ ហើយ​សូម​ស្វាគមន៍​ដល់​សមាជិក​ថ្មី​ប្រុស​ស សូមឱ្យ​ជោគជ័យ​ហេង​ ហេង​ចូលមក មាន​សុវត្ថិភាព​ក្នុង​ធ្វើដំណើរ​ជិត​ឆ្ងាយ»យ៉ាងណាមិញក្រោយលេចលឺដំណឹងទិញឡានថ្មីជូនថម មី ឥឡូវនេះ កញ្ញាបកស្រាយថា  ៖តារាចម្រៀងសម្លេងពិរោះរណ្ដំ កញ្ញាសួស វីហ្សា បានសរសេរបញ្ជាក់ទៅវិញថា« ចាស៎សូមបញ្ជាក់ថាខ្ញុំមិនបានទិញកាដូរឡានអោយថមមីទេគេទិញខ្លួនគេលុយរបស់គេសុទ្ទសាធម៉ែឪគេអ្នកនាំទិញទៀត ខ្ញុំមិនទាន់មានលទ្ធភាពកាដូរអោយធំដល់ម្លឹងទេ ត្រឹមអាចរកលុយទិញដីទិញផ្ទះទុកលក់យកចំណេញរួមគ្នាទេីបមានឡានគាត់ទិញថ្មី តែគ្រាន់តែរូបនេះថតនៅក្នុងផ្ទះថ្មីរបស់ខ្ញុំ.ពត៏មាននេះវាល្អសំរាប់ញុម តែវអាធ្វេីអោយថមមីអន់ចិត្តព្រោះគាត់អាចគិតថាគាត់អន់ដោយមិនមានសមត្ថភាពទិញរបស់របរខ្លួនឯងទាល់តែស្រីទិញអោយ ទាំងដែរខំលក់ដីលក់ស្រែចង់ងាប់ទំរាំគ្រប់យកមកទិញអរគុណដែលបានចុះផ្សាយ តែសុំនិយាយអោយច្បាស់លាស់នឹងជាការពិត»។