ប្តីមិននៅ នាំគ្នាឆ្លៀតពេលអោនងើបៗ ដល់ពេលគេតាមទាន់ស្រាប់តែ………

កណ្តាល ៖កាលពីពីវេលាម៉ោង០៣:៣០ នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះមឿនគួនភេទស្រីអាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀស៊ីគូថៃ)។ ឃាត់ខ្លួនចំនួន៧នាក់ យកមកអប់រំ ថ្ងៃក្រោយឈប់លេងបៀវ ។តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយ គេលេងបៀស៊ីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោង នៅត្រឹមអធិការដ្ឋាន ៕