ចប់បាត់!! រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៖ មិនអោយមន្រ្តីខ្លួន ប្រើឡានពាក់ស្លាកលេខរដ្ឋ ចូលខារ៉ាអូខេ ឬក្លឹបនានាទេព្រោះថា…

ភ្នំពេញ ៖នាពេលកន្លងមកសង្កេតឃើញថា ការប្រើប្រាស់រថយន្ត ពាក់ស្លាករដ្ឋពីសំណាកមន្រ្តីរាជការ ខុសគោលដៅជាច្រើនចំណុច ដូចជា ហួសម៉ោងការងារ គឺបានចតនៅលើចិញ្ចើមផ្លូវមួយចំនួន ហើយពួកគាត់បានចូលសប្បាយរីករាយ នៅតាមកន្លែងកំសាន្ត ដោយបង្កឲ្យស្ទះចរាចរណ៍ផងដែរ និងបញ្ហាផ្សេងៗផងដែរ ។យ៉ាងណាមិញបើយោងទៅតាម  យោងតាមសេចក្ដីណែនាំ ស្ដីពី ការប្រើប្រាស់ទោចក្រយាន្តយន្ត និងយានយន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧  ខែធ្នូ ឆ្នាំ២០១៨ ហើយទើបតែបង្ហាញជាសាធារណៈជន នៅថ្ងៃ៤ មករា បានឲ្យដឹងថា “មន្ត្រីប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តរបស់ក្រសួង ត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តពាក់ស្លាកលេខរដ្ឋ ឲ្យបានត្រឹមត្រូវ បើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវ និងឃ្ជាប់ជួនផងដែរ។ មិនត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោង ដែលខ្លួនបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមាន៖ក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម”។ព្រោះថា ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ និងសេចក្ដីថ្លៃថ្នូរ របស់ស្ថាប័នរដ្ឋ ផងដែរ ព្រមទំាង មន្រ្តីរាជការសាធារណៈ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានហាមឃាត់មន្ត្រីរបស់ខ្លួន មិនឲ្យប្រើប្រាស់យានជំនិះ ដែលពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងធ្វើការ ទៅកន្លែងសប្បាយគ្រប់ប្រភេទដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ និងកន្លែងម៉ាស្សាជាដើម ។ គូរបញ្ចាក់ថា លិខិតបន្តថា មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃណាម្នាក់ ប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេងៗឡើយក្រៅពីការងារ  ។ បើចង់ជ្រាបច្បាស់សូមអានសេចក្តីណែនំាំដូចខាងក្រោម