គ្រាន់តែ លោក ខេមរៈ សេរីមន្ត ស្លៀកពាក់ព័ណ៌ខ្មៅក្នុងថ្ងៃបុណ្យខួបប្អូន ស្រាប់តែត្រូវមហាជនរិះគន់ចំៗថា……

កញ្ញា ខែម ស្រីពៅ ហៅ ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅនេះ ដោយរោគាពាធ ក្នុងវ័យ ២៨ ឆ្នាំ នៅប្រទេសឥណ្ឌា។ ក្នុងនោះ គេបានឃើញក្រុមគ្រួសាររបស់ ស្រីពៅ មានក្តីសោកសៅជាខ្លាំងក្រោយពីជួបរឿងនេះ លាយឡំក្តីអាណិតជាពន់ពេក ស្ទើរតែគ្មាន នរណាម្នាក់នឹកស្មានដល់៕យ៉ាងណាមិញថ្ងៃនេះជាគំរបខួប១០០ថ្ងៃ របស់កញ្ញា ដោយឡែកក្នុងនោះមានភ្ញៀវកិត្តិយសច្រើនបានចូលរួម ក្នុងនោះលោក ខេមរៈ សេរីមន្តបានពោលពាក្យថា ៖ ពិធីបុណ្យ១០០ថ្ងៃ របស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមឧទ្ទិកុសលផលបុណ្យរបស់ប្អូនទាំងប៉ុន្មានសូមនាំប្អូនទៅឋានសុគតិភព មុន​នេះ​បន្តិច កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​បង្ហោះ​រូប ៤​សន្លឹក បង្ហាញ​ពី​ការ​ចូល​រួម​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ របស់​កញ្ញា ខេមរៈ ស្រីពៅ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ។ នៅ​ក្នុង​រូប​ភាព​នោះ គេ​ឃើញ​លោក ខេមរៈ សិរីមន្ត ស្លៀក​ពាក់​ឈុត​ខ្មៅ​ជាមួយ​ប្រពន្ធ និង​កូន​ស្រី។ ការ​ស្លៀក​ពាក់​បែប​នេះ ធ្វើ​ឱ្យ​មាន Comment ជា​ច្រើន ថា​ស្លៀក​ពាក់​តាម​ថៃ ខណៈ​ដែល​ខ្មែរ​ត្រូវ​ស្លៀក​ពាក់​ស​នោះ។ ជាមួយរូបភាពស្លៀកឈុតខ្មៅទំាងគ្រួសារស្រាប់តែមានមហាជនមួយចំនួនរិះគន់ថា បុណ្យគំរប់100ថ្ងៃគឺជាពិធីបុណ្យឧទិសកុសលជូនអ្នកស្លាប់ស្លៀកឈុតខ្មៅមិនសមទំនងទេ រិតតែមិនត្រូវនឹងប្រពៃណីវប្បធម៌ខ្មែរទៀត ជាប្រពៃណីគេទេ សូមទោសផងបើខ្ញុំនិយាយទៅធ្វើអោយប៉ះពាល់ចិត្តកិត្តិយស, ឈុតខ្មៅមិនជាសម្លៀកបំពាក់កាន់ទុក្ខរបស់ខ្មែរទេបងប្រុស សូមកុំយល់ច្រលំ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមបន្ថែមទៀត