ដឹងមូលហេតុដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះ ផ្ទះអ្នកលក់ហ្គាសនោះហើយគឺមកពី……..(មានវីដេអូ)

នៅម៉ោង៦ល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទីតាំងស្តុកហ្គាសមួយកន្លែង ផ្សារគីឡូ២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។មានករណីអគ្គិភ័យមួយបានឆាបឆេះទីតាំងស្តុកហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ រហូតមានផ្ទុះយ៉ាងសន្ធោសន្ធៅលាន់កក្រើកអាកាស ផ្អើល ប្រជាពលរដ្ឋរត់ជាន់ជើងគ្នា បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង នៅ​មុន​ពេល កើតហេតុ​គេ​ឃើញ​មាន​ជាង​ផ្សារ​ដំបូល​មួយ​ក្រុម​បាន​ផ្សារ​ដំបូល​។ ហើយ​រំពេច​នោះ​កំទេច​ផ្កាយ​ភ្លើង​ក៏​បាន​ធ្លាក់​មក​ក្រោម បណ្តាល​អោយ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែ​ម្តង​។ ក្រោយ​ឃើញ ហេតុការណ៍​ក្រុម​កម្មករ​ផ្សារ​ដែក​ទាំងនោះ​បាន​ជួយ​ពន្លត់​ផង ដែរ ប៉ុន្តែ​មិន​អាច​បាន​ដោយសារ​បាន​ឆាបឆេះ​ទៅ​ដល់​ធុង ហ្គា​ស នឹង​បាន​ផ្ទុះ​ផង​ដែរ​។ ក្នុង​ហេតុការណ៍ គឺ​បាន​បង្ក​អោយ របួស​មនុស្ស​ចំនួន ២​នាក់ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​រួច​ហើយ​៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ស្ទឹងត្រែងផ្សារគីឡូ២

Posted by រ័ត្ន ម៉ានិត on Friday, May 3, 2019