ចប់បាត់!បុរសជើងខ្លំាងដេញរះ ប្តីប្រពន្ធផ្អើលក្រុងនោះ មិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះទេ គឺគ្រាន់តែ………(មានវីដេអូ)

ភ្នំពេញ​៖គូរំលឹកឡើងវិញ កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣ ៦៣ កែងនិងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសនិងស្ត្រីប្ដីប្រពន្ធ២នាក់ ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្សពួកដេញរះ៥គ្រាប់សំដៅមកលើរថយន្តRANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅពេល​នេះ​ ជនបង្ក​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ លោក​វរសេនីយ៍ទោ​ ដួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS . ពន្លឺយុត្តិធម៌មិនទាន់មាននៅឡើយទេ សម្រាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលរងការបាញ់ប្រហារពីសំណាក់ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឈ្មោះ ឌួង ណាគ្រី រហូតមកដល់ពេលនេះ ពីព្រោះមន្រ្តីនគរបាលរូបនេះមិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ បែរជាបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្រ្តីនគរបាលរូបនេះ ត្រូវបានបញ្ជូនចេញពីការិយាល័យព្រហ្មកម្រិតធ្ងន់ ទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ តាំងពីល្ងាចម្សិលមិញ។ដោយឡែកលោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជាប៉ុណ្ណោះ។

Posted by Chhaya Neat on Thursday, May 2, 2019