អ្នកណាមិនស្តាយ កញ្ចក់ឡានទំនើបទិញអស់ថ្លៃមិនចេះតិច ដល់ពេលចោរខ្វេះបាត់ រួចសួរសន្តិសុខឆ្លើយឡើងឡូយដាក់វិញថា……..(មានវីដេអូ)

ភ្នំពេញ៖ វេលាម៉ោង ៩ នឹង ០០ នាទីយប់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៩ តាមផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ មាននារីស្រស់ស្អាតម្នាក់​ ជិះរថយន្តឡិចស៊ីសសេរីទំនើប ម៉ាក NX 200t ចូលក្នុងផ្សារទំនើប Midtown-mall មួយកន្លែង ខណៈចេញមកវិញស្រាប់តែបាត់កញ្ចក់រថយន្តទាំងសងខាង ស្រាប់តែនាងសួរសន្តិសុខដែលយាមនៅទីនោះថា កញ្ចក់រថយន្តទាំងសងខាងរបស់នាងត្រូវបានចោរលួចហើយ ខណៈនោះសន្តិសុខរូបនោះបានឆ្លើតថារថយន្តរបស់នាងពេលបើកមកគ្មានកញ្ចក់ទេ ស្រាប់តែនាងប្រកែកខ្លាំងៗ ស្រាប់តែសន្តិសុខនៅទីនោះដើរចេញបាត់ ពេលនោះក៏ឃើញមានម្ចាស់គ្រប់គ្រងនៅទីនោះចេញមក ក៏បានអោយគេតេទៅសន្តិសុខរូបនោះដែរ តែមិនទទួលខុសត្រូវទេ រួចរូបនាងបានធ្វើការបង្ហោះវិដេអូក្នុងហ្វេសបុករបស់នាង ទើបក្រុមការងារTVFB របស់យើងឃើញក៏បានចុះទៅដល់កន្លែងកើតហេតុសាកសួរនាងជុំវិញករណីខាងលើនេះ ក្រោយពេលកើតហេតុនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លារ ដើម្បីអោយខាងផ្សារ និង សន្តិសុខធ្វើការដោះស្រាយអោយរូបនាង៕យ៉ាងណាមិញប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ(ប្រភព: TVFB)

ផ្សាយផ្ទាល់ ៖ ( ព័ត៌មានបឋម ) ខណ:ពេលនេះមានករណី ភ្ញាក់ផ្អើលមួយដោយចោរលួចកញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿង របស់ នារីស្រស់ស្អាតម្នាក់ ក្នុងផ្សារទំនើប Midtown-mall មួយកន្លែងតាមផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ វេលាម៉ោង ៩ នឹង ០០ នាទីយប់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៩ នេះ ។

Posted by TVFB on Wednesday, May 1, 2019