អាសូរណាស់! ស្រីៗប្រថុយជីវិតចុះអណ្តូងដងទឹកប្រវែង ២០ម៉ែត្រ ព្រោះតែគ្រោះរំាងស្ងួតអស់រយៈពេលជិត……..(មានវីដេអូ)

ឥណ្ឌា ៖ យោងទៅតាមវីដេអូមួយនៅលើYoutube របស់ ​អង្គការក្រៅរដ្ឋាភិបាល​ឥណ្ឌា Shramajeevi Sanghathana បាន​ថត​យក​ទិដ្ឋភាព​ស្ត្រី​ម្នាក់​សម្រូត​ខ្លួន​ចុះ​អណ្តូងទឹក​មួយ​ជម្រៅ​ប្រមាណ​ជាង ២០ ម៉ែត្រ នៅ​ភូមិ Badewadi គ្រាន់តែ​ដើម្បី​ដួស​យក​ទឹក​បន្តិចបន្តួច​សំរាប់​បំរើ​ដល់​ជីវភាព​ជាប្រចាំ​ថ្ងៃ​របស់​

គ្រួសារ ។​ភាគ​ខាងលិច​ឥណ្ឌា​នេះ​បាន​រង​សោ​កនា​ដ្ឋ​កម្ម​ទាំង​ស្ងួត ៣ ឆ្នាំ កន្លងមកហើយ តែ​រដ្ឋអំណាច​នៅ​ពុំទាន់​មាន​ដំណោះស្រាយ​បញ្ហា​ដ៏​សែន​វេទនា​នេះ​បាន ។ ដើម្បី​ទឹក​បន្តិចបន្តួច គឺ​ត្រូវ​ប្រថុយ​យក​ជីវិត​ប្តូរ តែ​សំណាងល្អ​ហើយ មកទល់ពេលនេះ​នៅ​ពុំមាន​ការរង​គ្រោះថ្នាក់​ដ​ល់​ជីវិត​កើតមាន​នោះ ។​នេះបើយោង តាម​លោក Madhe ជា​សមាជិក​នៃ​អង្គការ​នេះដែលបានរៀបរាប់នោះ ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ