ភ្នំពេញ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយអំពីការប្រែប្រួលអាកាសធាតុធ្វើអោយមានការកើនឡើងកំដៅជាខ្លំាងយ៉ាងណាមិញ ក្រោយប្រទេសកម្ពុជាបានទទួលរង ឥទ្ធិពល ធ្វើអោយកើនឡើងនៅកម្តៅ នឹងរដូវប្រាំងពន្យាពេលវែងជាងមុន។ ប៉ុន្តែកាលពីយប់មិញនេះក៌មានភ្លៀងធ្លាក់ច្រើនផងដែល នៅ កំពតនិង កំពង់សោម ។ យ៉ាងមិញខណៈនេះ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុងភ្នំពេញ មានពពកខ្មៅដាស ហើយនិងមានខ្យល់បោសខ្លាំងទៀត ថែមទំាងបានទទួលនៅភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង ធ្វើអោយសីតុណ្ហ ភាព មានការធ្លាក់ចុះមកវិញ។ ក្រោយភ្លៀងធ្លាក់នេះ ធ្វើអោយ អាកាសធាតុធ្លាក់ចុះមកនៅត្រឹម ២៦អង្សា៕ គួរបញ្ជាក់ផងដែរថា ជាងមួយសប្តាហ៍កន្លងមកនេះសីតុណ្ហភាពកើនដល់ចន្លោះពី ៤០-៤១អង្សា ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនជាច្រើនផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ