រកឃើញមូលហេតុពិតប្រាកដ ដែលបុកគ្នានៅ ពេជ្រ និល ហើយមកពី…

កំពង់ស្ពឺ៖ ករណី បុករះបន្តគ្នារវាងរថយន្តធំនិង រថយន្តតូចប្រមាណជិត១០គ្រឿងនៅម្តុំជិតលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ វេលាម៉ោងជិត៣រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។ ដែលតាមសេចក្តីរាយការណ៍បឋមពីពលរដ្ឋនៅ កន្លែងកើត ហេតុអោយដឹងថា មានរថយន្តច្រើន គ្រឿងរងការខូចខាត និងមានជនរងគ្រោះបាត់បង់អាយុជីវិត និងរបួសផងដែរ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានអន្តរាគមន៍ភ្លាមៗជួយជនរងគ្រោះនិងសម្រួលចរាចរណ៍ ដែលកកស្ទះខ្លាំងនៅសងខាងចំណុចកើត ហេតុ។នេះបើតាមសេចក្តីរាយការណ៍បន្ថែមបានអោយដឹងថា មូលហេតុដែលមានហេតុការណ៌នេះនេះ ដោយសារតែរថយន្តកុងតឺន័រដាច់ ហ្វ្រាំង។ ក្នុងនោះក៏បានបើកបុករះរថយន្តផ្សេងទៀតប្រមាណជិត ២០គ្រឿង មានអ្នកបាត់បង់អាយុជីវិតចំនួន ១នាក់ នឹងរបួសជិត ១០នាក់ផ្សេង ទៀត៕ អ្នកឃើញហេតុការណ៍ បានបញ្ជាក់ជំហានដំបូងថា ដំបូងឡើងរថយន្ដមួយ គ្រឿង កំពុងចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានតែងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែរ។នៅពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងតែអន្ដរាគន៍ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលស្ថានភាពចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំងផងដែរ នៅម្ដុំកន្លែងកើតហេតុខាងលើ។