ស្តាយណាស់! ទុរេនជិតប្រមូលផងហើយ បែរជាដួលខ្ទេចខ្ទីដូចខ្ទឹមលីងដោយសារតែ………..!

ប្រិយមិត្តពិតជ្រាបច្បាស់ហើយដោយសារតែអាកាសធាតុប្រែប្រួលកន្លែងខ្លះមានក្តៅ មានភ្លៀង យ៉ាងណាំមិញ យោងទៅតាមគណនីយ្យឈ្មោះ Areng Chhun បានសរសេររៀបរាប់ទាំង សោកស្តាយថា៖“ថ្ងៃទី២៥ខែ០៤ឆ្នាំ២០១៩ ថ្ងៃនេះមានករណីភ្លៀងខ្យល់ព្យុះមួយមេធំនៅតំបន់អារ៉ែងស្រុកថ្មបាំង ខេត្ត

កោះកុង បានធ្វើអោយមានកសខូចខាតដំណាំនិងផ្ទះសម្បែងត្រូវខូចខាតជាច្រើន ករណីខ្យល់ព្យុះនេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាច បង្ករអោយមានកាខូចខាតដូចជា៖ ផ្ទះខ្ញុំត្រូវបានបាក់ដើមធុរេននិងជ្រុះផ្លែដែលមិនទាន់ទុំស្ទើទាំងអស់ ផ្ទះអ្នកជិតខាងបាកដើមកំពីងរាជ្យ របើកស័ងសី ខ្លះរបើកសីបរ៉ូ ខូចខាតអណ្តូងស្នប់មួយគ្រឿងក្នុងភូមិ ដំណាំចេកត្រូវបានបាក់ និងដើមព្រីងមួយដើមតាមផ្លូវទៅសាលារៀនត្រូវបានរលំកណ្តាលផ្លូវ ជាពិសេសគឺកន្លែងលេងអិនធើណេត នៅចំការក្រោយផ្ទះបងធូក៍ត្រូវបានរលំដែរ សូមបងប្អូនមេត្តាប្រុងប្រយ័ត្តទាំងអស់គ្នាពេកមានភ្លៀង”៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ