ដាច់ផ្ងារមួយប្រទេសម្មង! ឃើញមហាសេដ្ឋីនេះ ពាក់មាសធំៗស្មានតែមាសមែនទែន តាមពិតគឺជា…….!(មានវីដេអូ)

វៀតណាម៖ សូមរំលឹកឡើងវិញបន្តិច ក្រោយការឆែកឆេរ​ពេញ​មួយ​យប់​ថ្ងៃទី​១០ ខែមេសា រហូតដល់​ទៀបភ្លឺ​ថ្ងៃទី​១១ មេសា ទាំង​នៅ​ក្លឹប​កម្សាន្ត និង​នៅផ្ទះ​ឪពុកម្តាយ​សេដ្ឋី​​រូបនេះ ផងដែរ ការចូលឆែកឆេរ​ក្លឹប XO របស់មហាសេដ្ឋីពាក់មាសគ្របខ្លួនខាងលើនេះ ​រកឃើញថា ការជួញដូរថ្នំាទាំងនេះ ធ្វើឡើងចំនួន

១៧ លើកមកហើយ ដោយមានចំនួន ៤២៥ ដុំ និងធ្វើតេស្ត​ពិនិត្យ មាន​មនុស្ស ៨០ នាក់ ដែល​មានសារជាតិនេះ ក្នុងនោះ​មាន​អ្នកបំរើ​ក្លឹប​ជាង ៣០ នាក់ ផងដែរ ។សេដ្ឋី​វ័យក្មេងវៀតណាម ម្នាក់ឈ្មោះ PHUC XO ល្បីខាងពាក់មាសពេញខ្លួន ព្រោះជឿតាម​ជំនឿ​ដ៏ងប់ងល់ របស់គ្រូ​ហុងស៊ុយ​ ដែលប្រាប់​ PHUC XO ថា ឲ្យ​តែ​ក្បែរ ឬជាប់​នឹង​ខ្លួន​លោក​មាន «​បរិក្ខា​មាស​» ច្រើន​នោះ សុខភាព លាភសក្ការៈ​នឹង​ហូរ​ចូល ហើយមិនយូរប៉ុន្មានក៏ត្រូវបានប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ហូ​ជិ​មិញ បានធ្វើការ​ឃាត់ខ្លួន ដើម្បី​ស៊ើបអង្កេត​បទល្មើស​នៅ​ក្លឹប​កម្សាន្តរបស់លោក ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដ៍ធំសម្បើម កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ។ស្រាប់តែថ្មីៗ​នេះ មានការហួសចិត្តឡើងម្តងទៀត ក្រោយពី​សមត្ថកិច្ច​​​វៀតណាម​​​បាន​​​សម្រេចចិត្ត​វាយខ្នោះ​ និងបានដោះដូរកង​​​ដៃ​​​មាស ទៅ​​​ជា​​​ខ្នោះ​​​ដែក​​​វិញ​​​ហើយ ស្រាប់តែ​សមត្ថកិច្ច​បានរក​ឃើញ​ថា​ គ្រឿង​អលង្ការ​​ទាំង​នោះ គ្រាន់​តែជា​គ្រឿង​កាឡៃប៉ុណ្ណោះ។ ​ពិតជារឿងមួយដែលមានការនឹកស្មានមិនដល់ពិតមែន។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ