សង្ឃឹមហ់ើយ! ក្រោយពីលេចលឺដំណឹង នាយ តាក់ស៊ី ទៅបួសព្រោះជំងឺប្រចំាកាយនោះ ស្រាប់តែមានគ្រូពេទ្យម្នាក់ចេញមុខជួយដោយ……!

ប្រិយមិត្តពិតជាជ្រាបច្បាស់ហើយតារាកំប្លែងនាយ តាក់ស៊ី ដែលតែងតែបំរើសអារម្មណ៌ពុកម៉ែបងប្អូនអោយផ្ទុះសំនើចសប្បាយជារើយៗនោះ យ៉ាងណាមិញ បើយោងតាមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ពីតារាកំប្លែង នាយ តាក់ស៊ី។ លោក ជីវ៉ា ក៏បានប្រាប់ឲ្យដឹងថា៖ “ជួយShareលើកទឹកចិត្តគាត់១ផង អាណិតតារាកំប្លែងនាយតាក់សុីណាស់ ផ្អាកពីសិល្បៈបែរជាទៅបួសព្រះសង្ឃរហូត ដោយសាតែជំងឺរុាំរ៉ៃ ខ្លាំងពេក !!ខ្ញុំស្គាល់បងតាក់សុី១៤ឆ្នាំហើយ ក្នុងឆ្នាំ២០០៥ គឺតាំងពីគាត់កំប្លែងនៅទូរទស្សន៍ប៉ុស្តិលេខ៣ម្លេះ គាត់ខំប្រឹងប្រែងតស៊ូនិងសិល្បៈណាស់បានតិចតួច គាត់មិនដែលមាត់ករ ដូចគេទេ អោយតែហៅគាត់ទៅកំប្លែង ! កន្លងមកខ្ញុំ និងគាត់មិនសូវជាបានជួបគ្នាទេ ដោយសាររវល់រៀងៗខ្លួន តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើល និងហួសចិត្តនោះគឺ ខ្ញុំកំពុងតែអង្គុយហូបបាយ ស្រាប់តែគាត់ដើមកប្រាប់ខ្ញុំថា: ជីវ៉ាអើយបងជិតផ្អាកពីសិល្បៈហើយ ខ្ញុំសួគាត់ វិញថា ថីបានបងឯងឈប់ ?? គាត់ថាគាត់ទៅបួសរហូត !! ខ្ញុំសួរថា ចុះក្រុមគ្រួសារប្រពន្ធកូន? គាត់ឆ្លើយថា ខ្ញុំទៅបួសនេះ គឺមិនយកអ្វីទៅទាំងអស់ គឺសុំផ្ញើខ្លួនតែលើព្រះសង្ឃទេ ហើយខ្ញុំក៏បានប្រាប់ប្រពន្ធខ្ញុំដែរថា អោយគាត់ទៅរកអ្នកណាថ្មីទៅ ខ្ញុំសុខចិត្តលះបងទាំងអស់ !!! បងតាក់សុីគាត់និយាយទាំងទឹកមុខក្រៀមក្រំថា ខែ៥ គឺខែឧសភានេះបងទៅបួសហើយ រាល់ថ្ងៃបងមិនអាចទប់និងជំងឺទឹកនោមផ្អែមនិងជំងឺផ្សេងទៀតបានទេ គឺបងពិបាកទ្រាំ ណាស់ប្អូនអើយ ពេលខ្លះថប់ដង្ហើមសន្លប់ស្ទើររាល់ថ្ងៃក៏មាន ។ ខ្ញុំប្រាប់គាត់ថា ម៉េចក៏បងមិនទៅពេទ្យ គាត់ថា គាត់ទៅអស់ហើយ តែពិបាកណាស់អូនអើយ គាត់និយាយទាំងទឹកមុខក្រៀមក្រំ ។ ខ្ញុំពិតជាអាណិតបងតាក់សុីណាស់ អ្វីដែលខ្ញុំអាចជួយបងបាន មានតែផ្តល់កម្លាំងចិត្តអោយបងឆាប់ជាពីជំងឺ សូមបងកុំអស់សង្ឃឹម ។”៕ក្រោយពីលេចលឺដំនឺងនេះភ្លាមស្រាប់តែមានគ្រូពេទ្យម្នាក់បានចេញមុខជួយលោក ក្នុងនោះ(Som Virak) លោកបានលើកឡើងថា ៖ ខ្ញុំស្ម័គ្រចិត្តព្យាបាលគាត់ដោយមិនគិតថ្លៃ… សូមកុំអាលបាក់ទឹកចិត្តលោកពូ សូមមកជួបក្មួយសិន ទើបអាចដឹងថាជម្ងឺលោកពូដល់កំរឹតណា សូមលោកពូកុំទាន់អាលអស់សង្ឃឹម។