អាសូរណាស់! ក្មេងស្រី​វ័យ១៦ឆ្នាំ​សិស្សវិទ្យាល័យចាក់អង្រែ​ ត្រូវបាត់បង់ជីវិតទំាងនៅ ក្មេងល្ហក់ព្រោះតែជំងឺកាចម្យ៉ាងគឺ……..!

គួរឲ្យខ្លោចចិត្តអាណិតណាស់! ក្មេងស្រីដ៏កំសត់ម្នាក់​ ដែលអ្នកជិតខាងស្រលាញ់រាប់អាន​គ្រប់ៗគ្នា​ ព្រោះនាង​មាន​អត្តចរិត​ស្លូតបូត​ សុភាពរាបសារ​ គោរពចាស់ទុំ​ តែបែរជាកេីតជម្ងឺ​ ឈាមសស៊ីឈាមក្រហម​ ឬ(Leukemia)​ ហេីយជិតមួយអាទិត្យចុងក្រោយនេះ​ កាន់តែធ្វេីទុក្ខបន្តិចម្ដង​ៗ​ រហូតមកទល់ព្រឹក ថ្ងៃទី២២មេសានេះ​ ក្រុមគ្រួសារ​បានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​រុស្ស៊ី​ដែរ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះអស់ពីលទ្ធភាពហេីយ​ តែមិនអាចជួយក្មេងស្រីរងគ្រោះបាន អកុសលប្អូនស្រីបានស្លាប់ហេីយ​ នៅរេលាម៉ោង០៨:២០នាទីយប់​ថ្ងៃដដែលនេះ។ នេះពិតជាធ្វេីឲ្យអ្នកស្គាល់ប្អូនស្រី​ស្ទេីតែមិនចង់ជឿ​​គ្រប់ៗ និងបានមក​ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជាបន្តបន្ទាប់គ្នា ខណៈដែលបងស្រីជាម្ដាយ​ទ្រហ៊ោយំ មិនចង់ជឿថា កូនស្រីតែម្នាក់របស់គាត់​ ចាកឆ្ងាយពីគាត់លឿនបែបនេះ​ គាត់សោកស្តាយស្រណោះ និងអាឡោះអាល័យ​ជា​ពន់ពេក​ ទេីបដេកយំឱបសពកូនរហូតទល់ភ្លឺ​ ។បច្ចុប្បន្នសពប្អូនស្រី​ រតនា ត្រូវបានក្រុមគ្រួសារចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ២៧A​ ស្ថិតតាមផ្លូវលំបេតុង​ ក្រុមទី២១​ ភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។​ លុះព្រឹកថ្ងៃពុធ ទី២៤​ ខែមេសា​ ឆ្នាំ២០១៩នេះ ដង្ហែយកទៅបូជាតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម​ ៕​ (អត្ថបទរូបភាព​ដោយ​ បងម៉េង)