ទស្សនាទិដ្ធភាពវីឡាដ៌ស្គឹមស្គៃ ឧកញ្ញា ដួង ឆាយ មានអាងទឹកកន្លែងហាត់ ស្អាតរកអ្វីប្រៀបមិនបានទេ..

ភ្នំពេញ ពុកម៉ែបងប្អូននិងប្រិយមិត្តពិតជាធ្លាប់លឺនិងធ្លាប់ស្គាល់យ៉ាងហើយពីលោកឌួង ឆាយ ដែលជាឧកញ្ញ៉ាមួយរូបមានជំនួញជាច្រើនក្នុងដៃ គឺការនាំផ្ដាច់មុខនូវផលិតផលប្រែនៗ ទំនើបៗមកទឹកដីកម្ពុជា និងការបង្លើតមុខជំនួញដូចជាក្លឹបជាដើម។ លើសលប់ជាងនោះទៀតលោកត្រូវអ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុក ដាក់រហស្សនាមឱ្យថា « ឧកញ្ញ៉ាចិត្តធម៌ » ព្រោះតែលោកឧកញ៉ា តែងតែជួយដល់សង្គម ឬជនខ្វះខាតជាច្រើនក្នុងសង្គម។ យ៉ាងណមិញយោងតាមប្រភពរបស់ឧកញ៉ាឌួង ឆាយ បានឲ្យបង្ហោះនៅលើហ្វេសបុកថា៖ ថ្ងៃពុធ 02/01/2019 ពិធីក្រុងពាលីឡើងផ្ទះថ្មីរបស់ខ្ញុំបាទ និងសូត្រមន្តតម្លើងរាសីឆ្នាំថ្មី។ សូមអោយជួបតែសេចក្តីសុខ សេចក្តីចំរើន រុងរឿងថ្កុងថ្កើន មានលាភជ័យ សិរិមង្គល មហាបវរ និងពុធ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយចូលដល់ក្រុមគ្រួសារខ្ញុំ និងពូមីងបងប្អូនគាំទ្រខ្ញុំទាំងអស់គ្នា។ សុំប្រិយមិត្តទស្សនារូបភាពខាងក្រោម៖ ប្រភពរូបភាពពីហ្វេសបុកឧកញ៉ាឌួង ឆាយ