កញ្ញា លីនដា ទម្លាយការពិតដល់ឈឺចាប់មួយ ក្រោយវះកាត់កែសម្ភស្សចង់អោយគ្រប់គ្នាបានដឹងថា…….!

ភ្នំពេញ៖កាលពីពេលថ្មីៗនេះដែរ តារាស្រីកញ្ញាលីនដាបានធ្វើការទម្លាយនូវរូបភាព ជាច្រើនសន្លឹករបស់ខ្លួននៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រនាំគ្នាស៊ែ រតៗគ្នារាប់ពាន់ដង។ ដោយក្នុងនោះជារូបភាពវះកាត់កែសម្ផស្សរបស់នាង ដែលបានឆ្លងកាត់ការវះកាត់ ជាច្រើនដំណាក់កាលទម្រាំ បានមុខមាត់ស្អាត

បែបនេះ។ តារាចម្រៀងស្រី កញ្ញាលីនដា កាន់តែមានឈ្មោះបោះសម្លេង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយនាងតែងតែបង្ហាញសមត្ថភាព ច្រៀងចម្រៀងជាភាសាអង់គ្លេស ដែលទទួលបានការគាំទ្រ និងស៊ែរជាច្រើន ស្របពេលដែលរូបសម្រស់របស់នាងក៏ស្អាត។ទន្ទឹមនឹងនេះដែរ នាងក៏បានធ្វើការរៀបរាប់បន្ថែមថា៖«អ្នកចង់ស្អាត តើអ្នក មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការ ទ្រាំជំនះភាពឈឺចាប់ ដែររឺទេ ?? បើទោះជាអ្នកមានលុយ កម្រិតណា តែ គ្មាន ភាពក្លាហ៊ាន ជំនះការឈឺចាប់ និងសេចក្តីអត់ធ្មត់ បូកផ្សំជាមួយព័ត៌មានច្បាស់លាស់ពីការ កែសម្ផស្ស មួយជាតិនេះមិនចាំបាច់ចង់ស្អាតនោះទេ វាទៅមិនរួចឡើយ»។ក្រោយពីបានឃើញសារ ក៏ដូចជារូបភាពជាច្រើនបង្ហាញពីការស៊ូទ្រាំ ភាពឈឺចាប់ទាំងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមិនត្រឹមតែហ៊ានបង្ហាញរូបភាពទាំងនេះ តែនាងក៏បានប្រាប់ពីបទពិសោធន៍ខ្លះៗរបស់ខ្លួនផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ