ក្តៅៗ ! កញ្ញា យិន ម៉ាណា ចេញ​ពីមន្ទី​ពេទ្យ​រុស្ស៊ី​វិញហើយរួចត្រលប់ទៅឯ………

ភ្នំពេញ៖រំលឹកឡើងវិញបន្តិច កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ស្លាក លេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅបុកម៉ូតូនិស្សិតឆ្នើមម្នាក់ ឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យទាំង ម៉ូតូ និងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ជនបង្កអ្នកបើកបររថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ក្រោយពីមហាជនសម្តែងការសោកស្តាយ ចំពោះសពជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»ចុងក្រោយ កញ្ញា យិន ម៉ាណា ត្រូវបានជាប់ពន្ធធនាគារ យ៉ាងណាមិញ ក្រោយមកទៀតក្រុមគ្រួសារជនរងគ្រោះព្រមព្រៀងទទួលសំណង ពីគ្រួសារម៉ាណាចំនួន ៧ម៊ីនផងដែល យ៉ាងណាមិញថ្មីៗនេះ កញ្ញា  យិន ឃុនម៉ី ហៅ ម៉ាណា ត្រូវបានផ្ទេរពីពន្ធនាគារ ប៉េហ្ស៊ី ទៅដេកមន្ទីរពេទ្យរុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រភព័ត៌មានពីមន្ទីរពេទ្យរុស្ស៊ី បញ្ជាក់ថា នាង យិន ឃុនម៉ី ហៅ ម៉ាណា មានជំងឺសួត និងថប់ដង្ហើម ។ ហើយថ្ងៃនេះផងដែរ តាមប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថានៅរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នេះអនុរក្សពន្ធនាគារបានបញ្ជូននាង យិន ឃុនម៉ី ហៅ ម៉ាណាទៅឃុំខ្លួនទៅពន្ធនាគារប៉េហ្ស៊ីវិញហើយ ។ ប្រភព CPC