អស្ចារ្យណាស់!! កូនស្រីពៅ ខេរះ សេរីមន្ត ទើបតែមានអាយុ១ខែសោះ ចេញរកលុយអោយប៉ាម៉ាក់ហើយ….មិនគួរអោយជឿទេ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត បានទទួលចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ កាលពីពេលថ្មីៗនេះ ដែលមានការចូលរួមអបអរសាទរ ពីបណ្តាមហាជន និងអ្នកគាំទ្រជាច្រើនទៀត។ទន្ទឹមនឹងភាពសប្បាយរីករាយដែលទទួលបានសមាជិកថ្មីនេះ លោកក៏មិនភ្លេចអរគុណដល់ភរិយាជាទីស្រលាញ់របស់ខ្លួន ដែលខំបង្កើតកូនស្រីម្នាក់ទៀតឲ្យខ្លួនបែបនេះ ខណៈពេលដែលត្រូវឆ្លង កាត់ពេលវេលា និងភាពលំបាកនៅក្នុងការពរពោះអស់ពេលជាង៩ខែមកនេះ។តែបើងាកមកដឹងពីឈ្មោះពិតរបស់កូនប្រុសស្រីរបស់លោកវិញឃើញថា ម្នាក់ៗសុទ្ធតែមានឈ្មោះបែបខ្មែរ និងប្លែកៗ ដោយក្នុងនោះកូនប្រុសច្បងរបស់លោកមានវ័យ៥ឆ្នាំមានឈ្មោះ មន្តស្នេហ៍ កូនស្រីទី២មានឈ្មោះថា មន្តស្ត្រី មានវ័យ២ឆ្នាំ រីឯកូនដែលទើបនឹងកើតថ្មីនោះមានឈ្មោះថា មន្តរាជនី។ក្រោយពីបានដឹងឈ្មោះពិតរបស់កូនៗរបស់លោក ទើបដឹងថាតារារូបនេះមិន  ត្រឹមតែជាឪពុក និងប្តីល្អនោះទេ រីឯរឿងដាក់ឈ្មោះឲ្យកូនក៏ពូកែរកនឹក ព្រោះថាកូនលោកម្នាក់ៗសុទ្ធតែមានឈ្មោះយ៉ាងពីរោះ បែបនេះដូចៗគ្នា៕សិរីមន្ដ បានយក កូនពៅសំនប់ចិត្ត មកPromoteហាងទឹកអប់របស់ខ្លួន ម៉ាក Or brand តែម្ដងទើបមានអាយុត្រឹម១ខែប៉ុណ្ណោះ។ភរិយាខេមរៈ សិរីមន្ដ អ្នកនាងផល្លី ថ្លែងសារថា ពេលនេះ កូនពៅមន្ដ រាជនីយ មានអាយុបាន១ខែហើយ ហើយប្រពន្ធតារាចម្រៀងល្បីរូបនេះ បានភ្ជាប់ជាមួយនូវទឹកអប់របស់សិរីមន្ដ ដើម្បីឃោនា ភ្ជាប់ជាមួយកូនស្រីទី៣។